Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកការទូតកំពូលរបស់អាមេរិក និងប្រទេស ២ ផ្សេងទៀត ជំរុញឲ្យ ចិន បញ្ចប់សមយុទ្ធយោធា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងសមភាគីជប៉ុន និងអូស្ត្រាលី នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន បាន​អំពាវនាវ​ឲ្យ​ចិន​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​យោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​បន្ទាប់ពីកិច្ចពិភាក្សា​ក្នុង​ទីក្រុងភ្នំពេញ​ កាលពីថ្ងៃសុក្រថា “ពួកគេ​បាន​ថ្កោលទោស​ការ​បាញ់មីស៊ីលផ្លោងរបស់ PRC ខណៈរដ្ឋាភិបាលជប៉ុន​បានរាយការណ៍​ថា​ ៥ គ្រាប់​បាន​ចុះចត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ខ្លួន។ ចំណែកលោក Blinken និង​រដ្ឋមន្ត្រី​ការ​បរទេស​បាន​ជំរុញ​ឲ្យ PRC បញ្ឈប់​ជា​បន្ទាន់​ នូវ​សម​យុទ្ធ​យោធា​នេះ ។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសលោក Blinken រដ្ឋមន្ត្រីការ​បរទេស​អូស្ត្រាលីលោក Penny Wong និងរដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Hayashi Yoshimasa ក៏បាន​និយាយផងដែរ​ថា “មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយចិនតែមួយដែល​អាច​អនុវត្ត​បាន និង​គោលជំហរ​លើ​តៃវ៉ាន់​របស់​អូស្ត្រាលី ជប៉ុន ឬ​សហរដ្ឋអាមេរិក។”

គួរ​បញ្ជាក់​ដែរ​ថា​ ប្រទេស​ចិន​បាន​ចាប់ផ្ដើម​សមយុទ្ធយោធាទ្រង់ទ្រាយធំ​មួយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ភាគ​ខាងកើត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភាអាមេរិក​ លោកស្រី Nancy Pelosi ទៅ​កាន់​ទីក្រុង​តៃប៉ិ​ក្នុង​សប្ដាហ៍​នេះ។ ខណៈលោកស្រី Pelosi បាន​ព្រងើយកន្តើយ​នឹង​ការ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត ​របស់​ទីក្រុង​ប៉េកាំង​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sputnik

ចុចអាន៖ចិន លុបចោលជំនួបជាមួយមន្ត្រីការពារជាតិ អាមេរិក ដោយសារលោកស្រី Pelosi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម