ព័ត៌មានអន្ដរជាតិ
ចិន មិនខ្វល់ការបង្កើតទំនាក់ទំនងរបស់ អាមេរិក ជុំវិញភាពតានតឹងនៅ តៃវ៉ាន់
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បញ្ជាការយោធាអាមេរិកបានព្យាយាមបង្កើតទំនាក់ទំនងច្រើនដង ជាមួយសហសេវិកចិន ប៉ុន្តែចិនមិនខ្វល់នោះទេ ខណៈកំពុងមានការកើនឡើងនៃភាពតានតឹងជុំវិញកោះតៃវ៉ាន់នេះ។

យោងតាមសារព័ត៌មាន Politico បានបញ្ជាក់ថា ទំនាក់ទំនងចុងក្រោយរវាងយោធាអាមេរិក និងចិនបានធ្វើឡើងកាលពីថ្ងៃទី ០៧ ខែកក្កដា ឯណោះ។
ដោយឡែក ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រដែរថា ប្រទេសចិននឹងដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងសាច់ញាតិជិតស្និទ្ធរបស់គាត់ ដោយសារតែដំណើរទស្សនកិច្ចញុះញង់របស់លោកស្រី ទៅកាន់កោះតៃវ៉ាន់ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គោលការណ៍ចិនតែមួយ និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។

គួររំលឹកដែរថា ប្រទេសចិនកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅច្រកសមុទ្រតៃវ៉ាន់ភាគខាងកើត ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិក្នុងសប្ដាហ៍នេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកការទូតកំពូលរបស់អាមេរិក និងប្រទេស ២ ផ្សេងទៀត ជំរុញឲ្យ ចិន បញ្ចប់សមយុទ្ធយោធា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ