ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់ដឹកនាំកម្មវិធីមីស៊ីលរបស់កោះតៃវ៉ាន់ ត្រូវគេប្រទះឃើញស្លាប់ ក្នុងបន្ទប់សណ្ឋាគារ
យោងតាមទីភ្នាក់ងារសារព័ត៌មាន Central News Agency (CNA) បានឲ្យដឹងថា អនុប្រធានអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិតៃវ៉ាន់ ត្រូវបានគេប្រទះឃើញ ស្លាប់កាលពីព្រឹកថ្ងៃសៅរ៍ នៅក្នុងបន្ទប់សណ្ឋាគារមួយ ដោយសារគាំងបេះដូង។

លោក Ou Yang Li-hsing អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan (NCSIST) ដែលគ្រប់គ្រងដោយយោធា បានស្លាប់ក្នុងបន្ទប់សណ្ឋាគារមួយ នៅភាគខាងត្បូងកោះតៃវ៉ាន់។
អាជ្ញាធរនិយាយថា បុរសដឹកនាំកម្មវិធីមីស៊ីលរបស់កោះតៃវ៉ាន់អាយុ ៥៧ ឆ្នាំរូបនេះ បានស្លាប់ដោយសារគាំងបេះដូង ហើយបន្ទប់សណ្ឋាគារមិនបានបង្ហាញសញ្ញាថា មានមនុស្សចូលទៅធ្វើសកម្មណាមួយឡើយ។
ស្របពេលជាមួយគ្នានោះ គ្រួសាររបស់គាត់ក៏បានឲ្យដឹងផងដែរថា គាត់មានប្រវត្តិកើតជំងឺបេះដូង។

លោក អ៊ូ យ៉ាង បានធ្វើដំណើរទៅកាន់ស្រុក Pingtung ភាគខាងត្បូង ហើយលោកបានចូលកាន់តំណែងនៅដើមឆ្នាំនេះ ដើម្បីត្រួតពិនិត្យគម្រោងផលិតមីស៊ីលផ្សេងៗ។
ស្ថាប័នដែលគ្រប់គ្រងដោយយោធា កំពុងធ្វើការបង្កើនសមត្ថភាពផលិតមីស៊ីលប្រចាំឆ្នាំរបស់ខ្លួន លើសទ្វេដង ឲ្យបានដល់ជិត៥០០គ្រាប់នៅឆ្នាំនេះ ខណៈតៃវ៉ាន់បង្កើនកម្លាំងប្រយុទ្ធរបស់ខ្លួន ចំពេលមានការគំរាមកំហែងផ្នែកយោធារបស់ចិនកាន់តែខ្លាំងឡើងៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ