ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀត ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើ ហ្គាហ្សា
ជនជាតិប៉ាឡេស្ទីនរហូតដល់ទៅ២៤នាក់ ត្រូវបានសម្លាប់នៅ ជ្រោយហ្គាហ្សា ដែលជាកន្លែងយោធាអ៊ីស្រាអែល កំពុងតម្រង់គោលដៅលើសមាជិកក្រុមជីហាដឥស្លាមប៉ាឡេស្ទីន (PIJ)។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន, កុមារចំនួន៦នាក់ និងអ្នកប្រយុទ្ធ PIJ ជាច្រើននាក់ រួមទាំងមេដឹកនាំ Tayseer Jabari ផងដែរ គឺស្ថិតក្នុងចំណោមអ្នកស្លាប់។
គ្រាប់រ៉ុកកែត និងកាំភ្លើងត្បាល់ប៉ាឡេស្ទីនប្រមាណ ៣០០ គ្រាប់ ត្រូវបានបាញ់ស្រោចលើទឹកដីអ៊ីស្រាអែលចាប់តាំងពីថ្ងៃសុក្រ ហើយអ៊ីស្រាអែលនិយាយថា ខ្លួនចាប់ផ្តើមប្រតិបត្តិការនេះ ដោយសារតែការគំរាមកំហែងពី PIJ។

អំពើហិង្សាចុងក្រោយបំផុតនេះ គឺមានលក្ខណៈធ្ងន់ធ្ងរបំផុតរវាងអ៊ីស្រាអែល និងហ្គាហ្សា ចាប់តាំងពីជម្លោះរយៈពេល ១១ ថ្ងៃក្នុងខែឧសភា ឆ្នាំ ២០២១ ដែលបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនជាង ២០០ នាក់ និងជនជាតិអ៊ីស្រាអែលរាប់សិបនាក់ ស្លាប់។
យោធាអ៊ីស្រាអែល ព្រមានថា ប្រតិបត្តិការចុងក្រោយនេះ ដែលដាក់ឈ្មោះថា Breaking Dawn អាចមានរយៈពេលមួយសប្តាហ៍។

ស៊ីរ៉ែនព្រមានមីស៊ីល បានបន្លឺឡើងក្នុងទីប្រជុំជនអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទី០៦ខែសីហា ចំពេលមានរបាយការណ៍បន្ថែមទៀត អំពីការវាយប្រហារតាមអាកាសនៅហ្គាហ្សា។
ក្រសួងសុខាភិបាលរបស់ហ្គាហ្សា បានស្តីបន្ទោស ការលុកលុយរបស់អ៊ីស្រាអែល ចំពោះការស្លាប់ជនជាតិប៉ាឡេស្ទីន និងការរបួសមនុស្ស២០៣នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធដ៏ធំបំផុតនៅក្នុងតំបន់ និងមានមនោគមវិជ្ជាស្រដៀងនឹងក្រុមជីហាដឥស្លាម ហាក់បីដូចជាមិនទាន់បាញ់មីស៊ីលចេញពីឃ្លាំងអាវុធដ៏ធំរបស់ខ្លួននោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្ងាត់ៗ ប៉ាឡេស្ទីន បាញ់រ៉ុកកែតជាង ១០០ គ្រាប់ទៅ អ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ