Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ​ត្រៀម​កញ្ចប់ជំនួយ​សព្វាវុធក្នុងទំហំទឹកប្រាក់ ១​ពាន់​លាន​ដុល្លារទៀត​ឲ្យ អ៊ុយក្រែន

បានផុស

នៅ

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយសន្តិសុខថ្មីក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារឲ្យប្រទេសអ៊ុយក្រែន ដែលក្នុងនោះនឹងរួមបញ្ចូលទាំងគ្រាប់សម្រាប់អាវុធរយៈចម្ងាយឆ្ងាយ និងរថពាសដែកដឹកជញ្ជូនផងដែរ។

នេះនឹងក្លាយជាកញ្ចប់ជំនួយធំបំផុត ហើយត្រូវបានគេរំពឹងថា នឹងប្រកាសនៅព្រឹកថ្ងៃចន្ទ។

សហរដ្ឋអាមេរិកបានផ្តល់ជំនួយប្រហែល ៨.៨ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។

មន្ត្រីអាមេរិកនិយាយថា លោកប្រធានាធិបតី Joe Biden មិនទាន់ ចុះហត្ថលេខាលើកញ្ចប់អាវុធបន្ទាប់នេះទេ ហើយបានគូសបញ្ជាក់ថា​ កញ្ចប់អាវុធនេះអាចផ្លាស់ប្តូរតម្លៃ និងខ្លឹមសារ មុនពេលចុះហត្ថលេខា។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើចុះហត្ថលេខាក្នុងទម្រង់បច្ចុប្បន្នមែននោះ វានឹងមានតម្លៃ ១ពាន់លានដុល្លារ ហើយរួមបញ្ចូលទាំងគ្រាប់ សម្រាប់ប្រព័ន្ធបាញ់រ៉ុកកែតចល័តស៊េរីទំនើប (HIMARS) និងប្រព័ន្ធមីស៊ីលបាញ់ពីដៃទៅអាកាសកម្រិតខ្ពស់ (NASAMS) ក៏ដូចជារថពាសដែក M113 ប្រមាណ៥០គ្រឿងផងដែរ។

កាលពីពេលថ្មីៗនេះ មន្ទីរបញ្ចកោណប្រកាសថា ប្រជាជនអ៊ុយក្រែន នឹងត្រូវបានអនុញ្ញាតឲ្យទទួលការព្យាបាលនៅមន្ទីរពេទ្យយោធាអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ក្បែរមូលដ្ឋានទ័ពអាកាស Ramstein។

កាលពីថ្ងៃចន្ទសប្តាហ៍មុន មន្ទីរបញ្ចកោណបានប្រកាសកញ្ចប់ជំនួយសន្តិសុខដាច់ដោយឡែក សម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ៥៥០ លានដុល្លារ។

យ៉ាងណាក្តី សេតវិមានបានបដិសេធ ធ្វើអត្ថាធិប្បាយលើកញ្ចប់នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ណាតូ លាតត្រដាងគោល ដៅ របស់ ខ្លួន ក្នុង ជម្លោះ រុស្ស៊ី-អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម