Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីព្រមានថា អាមេរិក អាចប្រើវិបត្តិនៅអ៊ុយក្រែន ជាលេសដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ចូលក្នុងលំហអាកាស

បានផុស

នៅ

លោក Andrei Belousov តំណាងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា សហរដ្ឋអាមេរិកអាចប្រើប្រាស់វិបត្តិសន្តិសុខនៅអ៊ុយក្រែន ធ្វើជាលេសដើម្បីដាក់ពង្រាយអាវុធ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ចូលទៅក្នុងលំហអាកាស។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទត្រួតពិនិត្យលើកទី១០ នៃភាគីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃសុក្រទី០៥ខែសីហា អ្នកការទូតរូបនេះបាននិយាយថា “វាមិនអាចទៅរួចទេ ក្នុងការភ្ជាប់ដោយផ្ទាល់ នូវហានិភ័យនៃការដាក់ពង្រាយអាវុធចូលក្នុងលំហទៅនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន។ មិនមានទំនាក់ទំនងបែបនេះឡើយ”។

លោក Andrei Belousov តំណាងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ 

លោកបន្តថា “ទោះបីជាយ៉ាងណាក៏ដោយ ការពិតនៅតែថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងប្រើប្រាស់សន្លឹកបៀរបស់អ៊ុយក្រែនជាអំណះអំណាងបន្ថែម ក្នុងការអនុវត្ដផែនការយោធារបស់ពួកគេ មិនត្រឹមតែនៅលើដី សមុទ្រ និងនៅលើអាកាសប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងលំហអាកាសផងដែរ។ ដូច្នេះ មិនអាចច្រានចោលបានទេថា ប្រតិបត្តិការយោធាពិសេស នឹងត្រូវបានប្រើជាលេស សម្រាប់ការអនុវត្តជាក់ស្តែងកាន់តែលឿននៃផែនការទាំងនេះ”។

លើសពីនេះ លោក Belousov បានលើកឡើងថា ការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចពិភាក្សាអំពីមធ្យោបាយស្របច្បាប់ ដើម្បីទប់ស្កាត់ការប្រកួតប្រជែងអាវុធនៅក្នុងលំហអាកាសនារយៈពេលមួយទសវត្សរ៍កន្លះកន្លងមកនេះ គឺជាការនិយាយដោយខ្លួនឯង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ យុទ្ធសាស្ត្រប្រយុទ្ធរបស់អ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម