Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ចប់សមយុទ្ធយោធារយៈពេល ៤ ថ្ងៃ រកការសម្រេចចិត្តបង្រួបបង្រួម ជាមួយ តៃវ៉ាន់

បានផុស

នៅ

ប្រទេសចិនបានបញ្ចប់ការធ្វើសមយុទ្ធយោធារយៈពេល ៤ ថ្ងៃជុំវិញកោះតៃវ៉ាន់ ហើយកំពុងពិនិត្យមើលសមិទ្ធផលនេះ ប្រសិនបើទីក្រុងប៉េកាំងសម្រេចចិត្តពេលណាមួយក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយកម្លាំងយោធា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនសមុទ្រចំនួន ៦ និងដែនអាកាសដែលឡោមព័ទ្ធកោះតៃវ៉ាន់ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ ។ ទង្វើ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិកលោកស្រី Nancy Pelosi នៅ​តៃវ៉ាន់កាលពីថ្ងៃអង្គារសប្ដាហ៍មុន ។

បញ្ជាការដ្ឋានយោធាដែលទទួលបន្ទុកនៅសមុទ្រចិនខាងកើតក៏បានបញ្ចេញវីដេអូបង្ហាញពីយន្តហោះចម្បាំង  និងយន្តហោះទម្លាក់គ្រាប់បែកក្នុងសមយុទ្ធប្រយុទ្ធកាលពីថ្ងៃអាទិត្យដែលផ្តោតលើការវាយប្រហារដូចពិតៗនៅលើដីគោក និងការធ្វើតេស្តសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយនៅលើអាកាសជាដើម ។

ដោយឡែកលោក Meng Xiangqing សាស្ត្រាចារ្យនៅសាកលវិទ្យាល័យការពារជាតិបានប្រាប់ទូរទស្សន៍រដ្ឋចិនថា សមយុទ្ធនេះត្រូវបានធ្វើឡើងទាំងនៅរយៈចម្ងាយជិត និងឆ្ងាយមិនធ្លាប់មានពីមុនមកជុំវិញកោះតៃវ៉ាន់ ។

លោកបាននិយាយថា សមយុទ្ធយោធានេះក៏បានបញ្ជាក់ពីសមត្ថភាពរបស់ចិនក្នុងការឡោមព័ទ្ធតៃវ៉ាន់ និងរារាំងកងកម្លាំងបរទេសមិនឲ្យចូលក្នុងតំបន់នោះផងដែរ ។

ជាចុងក្រោយលោក Meng បញ្ជាក់ថា សមយុទ្ធ​នេះ​បាន​បង្កើត​លក្ខខណ្ឌ​ល្អ និង​អត្ថប្រយោជន៍​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​បង្រួបបង្រួម​របស់​ចិន​ជាមួយ​តៃវ៉ាន់ បន្ទាប់ពីយន្តហោះ និង​នាវា​មួយចំនួន​ក្នុង​សមយុទ្ធ​បាន​ឆ្លង​កាត់​ខ្សែបន្ទាត់​មធ្យម ដែល​ជា​ការរារាំង​មិន​ផ្លូវការ​ដើម្បី​ជួយ​ការពារ​ការប៉ះទង្គិច​ដោយ​ចៃដន្យ​រវាង​កងកម្លាំង​ចិន និង​តៃវ៉ាន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Wang Yi ថ្លែងពី កម្ពុជា ថា អាមេរិក មិនគោរពគោលនយោបាយ ចិន តែមួយទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម