ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសធ្វើសមយុទ្ធថ្មីទៀតនៅ សមុទ្រលឿង និងសមុទ្របូហៃ (មានវីដេអូ)
ចិននិយាយថា ខ្លួននឹងធ្វើសមយុទ្ធយោធាថ្មីទៀតនៅសមុទ្រលឿង និងសមុទ្របូហៃ បន្ទាប់ពីបញ្ចប់សមយុទ្ធដែលឡោមព័ទ្ធកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
សមយុទ្ធដំបូង ត្រូវបានធ្វើឡើងដោយសារតែការខឹងសម្បារបស់ទីក្រុងប៉េកាំង ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ។
តៃវ៉ាន់ ចោទចិនថា បានហ្វឹកហាត់សម្រាប់ការលុកលុយកោះ ដែលក្រុងប៉េកាំងយល់ឃើញថាជារបស់ខ្លួន។ ចិនមើលឃើញកោះតៃវ៉ាន់ថាជាខេត្តបំបែកខ្លួន ដែលនឹងនាំមកដាក់ក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំង។
ខណៈសមយុទ្ធយោធាជាបន្តបន្ទាប់នៅជុំវិញកោះតៃវ៉ាន់ បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យទី០៧ខែសីហា អាជ្ញាធរដែនសមុទ្រចិនបានប្រកាសថា សមយុទ្ធយោធាមួយចំនួនទៀត នឹងធ្វើឡើងនៅតាមទីតាំងផ្សេងៗ។
ក្នុងសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ, សមយុទ្ធយោធាប្រចាំថ្ងៃថ្មីនឹងត្រូវចាប់ផ្តើមពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ រហូតដល់ពាក់កណ្តាលខែសីហា ហើយរួមទាំងសមយុទ្ធបាញ់គ្រាប់ពិតផងដែរ។
លើសពីនេះ ប្រតិបត្តិការយោធារយៈពេលមួយខែនៅក្នុងតំបន់មួយនៃសមុទ្រ បូហៃ ភាគខាងកើតប្រទេសចិន បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍។ សមយុទ្ធយោធាដាច់ដោយឡែក ក៏បានធ្វើឡើងនៅភាគខាងជើងនៃសមុទ្រ បូហៃ ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន បញ្ចប់សមយុទ្ធយោធារយៈពេល ៤ ថ្ងៃ រកការសម្រេចចិត្តបង្រួបបង្រួម ជាមួយ តៃវ៉ាន់
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ