ព័ត៌មានអន្ដរជាតិ
គ្រោះរាំងស្ងួតកំពុងអុកឡុកប្រទេសមួយនៅ អឺរ៉ុប ឲ្យអស់ទឹកផឹក
រលកកម្ដៅបានវាយប្រហារម្ដងទៀតលើប្រទេសជាច្រើននៅអឺរ៉ុប ហើយវាក៏កំពុងធ្វើឲ្យទ្វីបមួយនេះជួបគ្រោះរាំងស្ងួតមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រផងដែរ ជាពិសេសប្រទេសបារាំងកំពុងទទួលរងនូវការអស់ទឹកផឹក ។

លោក Christophe Bechu រដ្ឋមន្ត្រីក្រសួងបរិស្ថានបារាំងបានថ្លែងថា សហគមន៍ជាង ១០០ កំពុងត្រូវការទឹកស្អាត ហើយអាជ្ញាធរក៏កំពុងដឹកទឹកទៅកាន់ទីនោះផងដែរក្នុងគោលបំណងដើម្បីសម្រាលបន្ទុកដល់ពួកគេ បន្ទាប់ពីមិនមានទឹកសូម្បីមួយតំណក់នៅក្នុងទុយោនោះទេ ។
គ្រោះរាំងស្ងួតកំពុងប៉ះពាល់ដល់តំបន់ភាគច្រើននៃប្រទេសបារាំងដីគោក ដោយមានភ្លៀងធ្លាក់ត្រឹមតែ ០.៩៦ សង់ទីម៉ែត្រប៉ុណ្ណោះក្នុងខែកក្កដា ដែលជាភាពរាំងស្ងួតអាក្រក់បំផុតក្នុងកំណត់ត្រាប្រទេស ចាប់តាំងពីខែមីនា ឆ្នាំ ១៩៦១ មក ។

ទន្ទឹមនោះរោងចក្រថាមពលនុយក្លេអ៊ែរមួយចំនួនត្រូវកាត់បន្ថយទិន្នផលផលិតរបស់ពួកគេផងដែរ ដោយសារតែទឹកទន្លេនៅជុំវិញនោះក្តៅពេក ពិបាកក្នុងការធ្វើឲ្យរ៉េអាក់ទ័រចុះត្រជាក់ ។ ចំណែកគុម្ពោត និងដើមឈើជ្រុះស្លឹកជាបន្តបន្ទាប់ដែលធ្វើឲ្យទេសភាពមើលទៅដូចជារដូវស្លឹកឈើជ្រុះមិនមែនជារដូវក្ដៅនោះទេ ខណៈប្រព័ន្ធធារាសាស្រ្តក៏ត្រូវបានហាមឃាត់ផងដែរនៅក្នុងប្រទេសភាគច្រើន ។
ស្របពេលជាមួយគ្នានេះ ផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះក៏កំពុងវាយប្រហារដល់ស្ថានភាពស្បៀងអាហារនៅអឺរ៉ុបសាជាថ្មីផងដែរ ខណៈមនុស្សជាច្រើនបារម្ភថា គ្រោះរាំងស្ងួតនឹងកាត់បន្ថយទិន្នផលដំណាំនៅឆ្នាំនេះ បន្ទាប់ពីការនាំចូលពីអ៊ុយក្រែន និងរុស្ស៊ីកំពុងធ្លាក់ចុះ ឯតម្លៃក៏ឡើងខ្ពស់ទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ