Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ អន្តរជាតិត្រូវទទួលការអនុញ្ញាតឲ្យ ចូលទៅរោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ក្រោយការបាញ់ផ្លោង

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវឲ្យអ្នកត្រួតពិនិត្យអន្តរជាតិ ត្រូវបានផ្តល់សិទ្ធិចូលទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia បន្ទាប់ពីមានរបាយការណ៍ពីការបាញ់ផ្លោង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

អ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការវាយប្រហារកាលពីចុងសប្តាហ៍លើរោងចក្របរមាណូធំបំផុតរបស់អឺរ៉ុប។

លោក Guterres បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ប្រទេស​ជប៉ុន​ថា “រាល់​ការ​វាយ​ប្រហារ​ទៅ​លើ​រោងចក្រ​នុយក្លេអ៊ែរ​គឺ​ជា​រឿង​អត្តឃាត”។

រោងចក្រនុយក្លេអ៊ែរ Zaporizhzhia

អ៊ុយក្រែននិយាយថា ការបាញ់ផ្លោងជាថ្មីរបស់រុស្សី កាលពីថ្ងៃសៅរ៍ទី០៦ខែសីហា បានធ្វើឲ្យខូចឧបករណ៍ចាប់សញ្ញាវិទ្យុសកម្មចំនួនបី និងបណ្តាលឲ្យកម្មករម្នាក់រងរបួសនៅក្នុងរោងចក្រថាមពល Zaporizhzhia ដែលជាការវាយលុកលើកទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីថា កំពុងប្រព្រឹត្តអំពើភេរវកម្មនុយក្លេអ៊ែរ ហើយជំរុញឲ្យមានការដាក់ទណ្ឌកម្មអន្តរជាតិបន្ថែមទៀត ដោយលើកនេះត្រូវដាក់លើវិស័យនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ម្តង។

រោងចក្រនុយក្លេអ៊ែរ Zaporizhzhia

លោក Zelenskyy និយាយថា “គ្មានប្រទេសណានៅលើពិភពលោក ដែលអាចមានអារម្មណ៍ថាមានសុវត្ថិភាព នៅពេលដែលរដ្ឋភេរវករមួយបាញ់ដាក់រោងចក្រនុយក្លេអ៊ែរ នោះទេ”។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានចាប់យករោងចក្រនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនកាលពីដើមខែមីនា ប៉ុន្តែវានៅតែទទួលការមើលខុសត្រូវដោយអ្នកបច្ចេកទេសអ៊ុយក្រែនដដែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ៧០% នៃអាវុធលោកខាងលិច ដែលបញ្ជូនទៅអ៊ុយក្រែន គឺមិនបានធ្លាក់ដល់ដៃកងទ័ពទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម