Connect with us

ព័ត៌មានអន្ដរជាតិ

ឯកអគ្គរដ្ឋទូតទី ៤ របស់ មីយ៉ាន់ម៉ា ប្រចាំប្រទេស ចិន ទទួលមរណភាព

បានផុស

នៅ

បើយោងតាមការចុះផ្សាយពីសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា និងប្រភពការទូតនៅទីក្រុងប៉េកាំងបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិនបានទទួលមរណភាពភ្លាមៗកាលពីថ្ងៃអាទិត្យនៅទីក្រុង Kunming ភាគនិរតីនៃប្រទេសចិន ។

លោក U Myo Thant Pe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពមកពីអ្នកការទូតនៅទីក្រុងប៉េកាំង និងប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាផ្សាយជាភាសាចិនក៏បានឲ្យដឹងដែរថា ដំណឹងមរណភាពរបស់លោកឯកអគ្គរដ្ឋទូត U Myo Thant Pe ត្រូវបានបញ្ជាក់ដោយក្រសួងការបរទេសរបស់ប្រទេសមីយ៉ាន់ម៉ា ហើយមូលហេតុនៃការស្លាប់នេះទំនងជាគាំងបេះដូង ។

បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកបានឲ្យដឹងថា លោក U Myo Thant Pe ត្រូវបានគេឃើញលើកចុងក្រោយកាលពីថ្ងៃសៅរ៍ក្នុងជំនួបជាមួយមន្ត្រីក្នុងតំបន់នៅខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា ។

គួរបញ្ជាក់ថា លោក U Myo Thant Pe ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនក្នុងឆ្នាំ ២០១៩ ហើយបានបន្តនៅក្នុងមុខតំណែងមួយនេះ បន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ហើយលោក​ជា​ឯកអគ្គរដ្ឋទូត​ទី​ ៤ ​ដែល​បាន​ស្លាប់​នៅ​ប្រទេស​ចិន ​៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ ចិន បញ្ចប់សមយុទ្ធយោធារយៈពេល ៤ ថ្ងៃ រកការសម្រេចចិត្តបង្រួបបង្រួម ជាមួយ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម