Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សា៖ ការចម្លងរបស់វីរុសក្លាយពូជប្រភេទថ្មីនឹងបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន

បានផុស

នៅ

ការសិក្សាថ្មីមួយបានបង្ហាញថា វីរុសកូរ៉ូណាក្លាយពូជដែលកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេសហាក់ដូចជាមានការឆ្លងកាន់តែច្រើនហើយទំនងជានឹងនាំឲ្យអត្រានៃការព្យាបាលក្នុងមន្ទីរពេទ្យនិងការស្លាប់កាន់តែខ្ពស់។

យោងតាមការសិក្សាដោយមជ្ឈមណ្ឌលគំរូគណិតវិទ្យានៃជំងឺឆ្លងនៅសាលាអនាម័យនិងវេជ្ជសាស្ត្រត្រូពិកទីក្រុងឡុងដ៍បានឲ្យដឹងថា វីរុសនេះអាចចម្លងច្រើនជាងវីរុសប្រភេទដទៃទៀតរហូតដល់ទៅ៥៦ភាគរយឯណោះ។ យ៉ាងណាក្តី មិនមានភស្តុតាងច្បាស់លាស់បញ្ជាក់ថា វាបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរឬស្រាលនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា វីរុសក្លាយពូជប្រភេទថ្មីនេះមើលទៅហាក់ដូចជាអាចចម្លងបានរហូតដល់ទៅ៧០ភាគរយជាងបណ្តាញវីរុសដទៃ។ បន្ថែមពីលើនេះ លោក Patrick Vallance ប្រធានទីប្រឹក្សាវិទ្យាសាស្ត្រចក្រភពអង់គ្លេសបាននិយាយថា វាមានការផ្លាស់ប្តូរជិតដប់លើកដែលអាចប៉ះពាល់ដល់ប្រូតេអ៊ីនដែលបង្កើតឡើងដោយវីរុសកូរ៉ូណា។

បញ្ហានេះបានបង្កឲ្យមានការព្រួយបារម្ភថា ការធ្វើតេស្ត ការព្យាបាលនិងវ៉ាក់សាំងដែលទើបតែចាប់ផ្តើមដំណើរការប្រហែលជាមិនមានប្រសិទ្ធិភាពនោះទេ ថ្វីបើអ្នកត្រួតពិនិត្យសុខភាពអឺរ៉ុបនិយាយថា វីរុសនេះប្រហែលជាមិនមានភាពខុសប្លែកពីវីរុសដែលអាចចាក់ដោយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer Inc និង BioNTech SE ក៏ដោយ។

គួរបញ្ជាក់ថា ប្រទេសជាច្រើនទៀតរួមមានអូស្រ្តាលី ដាណឺម៉ាកនិងសិង្ហបុរីក៏បានរកឃើញវីរុសក្លាយពូជប្រភេទថ្មីនេះផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៧ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម