ព័ត៌មានអន្ដរជាតិ
FBI វាយឆ្មក់ ចូលឆែកឆេរលំនៅដ្ឋានរបស់លោក ដូណាល់ ត្រាំ នៅ Florida (មានវីដេអូ)
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លំនៅដ្ឋានរបស់លោកនៅរដ្ឋ Florida កំពុងត្រូវបានវាយឆ្មក់ដោយ FBI។

លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រមណីយដ្ឋាន Mar-a-Lago នៅទីក្រុង Palm Beach កំពុងត្រូវបានកាន់កាប់ដោយភ្នាក់ងារ FBI មួយក្រុមធំ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំង FBI ឬក្រសួងយុត្តិធម៌អាមេរិក មិនបានធ្វើអត្ថាធិប្បាយលើការវាយឆ្មក់នេះទេ ហើយគេមិនច្បាស់ទេថាតើអ្វីដែលនាំឲ្យមានដីកាឆែកឆេរនេះ។

បច្ចុប្បន្នលោក Trump គឺជាចំណុចសំខាន់ នៃការស៊ើបអង្កេតរបស់សភា ទៅលើកុបកម្មនៅវិមាន Capitol កាលពីឆ្នាំមុន។
យោងតាមសារព័ត៌មាន CNN, លោក Trump កំពុងស្ថិតនៅក្នុងអគារ Trump Tower នាទីក្រុងញូវយ៉ក នៅពេលនៃការវាយឆ្មក់ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទទី០៨ខែសីហា។

សេចក្តីថ្លែងការណ៍របស់លោក Trump បានឲ្យដឹងថា “នេះគឺជាពេលវេលាដ៏ខ្មៅងងឹតសម្រាប់ជាតិរបស់យើង”។ លោកបន្តថា លោកបានសហការជាមួយភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ ដូច្នេះការវាយឆ្មក់ដោយមិនបានប្រកាសឲ្យដឹងលើផ្ទះរបស់លោក គឺជារឿងមិនចាំបាច់ ឬមិនសមរម្យទាល់តែសោះ។
លោក Trump បានបញ្ជាក់ថា នេះគឺជាការប្រព្រឹត្តខុសរបស់រដ្ឋអាជ្ញា និងជាអាវុធនៃប្រព័ន្ធយុត្តិធម៌ ដើម្បីការពារលោក មិនឲ្យឈរឈ្មោះសម្រាប់តំណែងសេតវិមានជាថ្មីម្តងទៀតនៅឆ្នាំ ២០២៤៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ព្រឹទ្ធសភាត្រៀមចាប់ផ្តើមការជំនុំជម្រះចោទប្រកាន់លោក Trump នៅសប្តាហ៍ក្រោយ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម