ព័ត៌មានអន្ដរជាតិ
ចិន ដាក់វិធានការក្ដៅ ៨ ចំណុចទៅ អាមេរិក ក្រោយលោកស្រី Pelosi មកតៃវ៉ាន់
បើទោះជាប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បញ្ចប់ដំណើរទស្សនកិច្ចមកកាន់តៃវ៉ាន់មួយសប្ដាហ៍ទៅហើយក្ដី ប៉ុន្តែភាពតានតឹងរវាងអាមេរិក និងចិនដែលចាត់ទុកកោះនេះជាផ្នែកសំខាន់នៃទឹកដីរបស់ខ្លួន មិនបានចុះកម្ដៅនោះទេ ។

ទន្ទឹមនោះ ការមកដល់កោះតៃវ៉ាន់របស់លោកស្រី Pelosi ក៏ធ្វើឲ្យចិនផ្ទុះការខឹងសម្បារយ៉ាងខ្លាំង និងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក៏ដូចជាវិធានការតបតចំនួន ៨ ចំណុចទៅអាមេរិកវិញផងដែរ ។
នេះគឺជាវិធានការតបតទាំង ៨ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងប្រកាសដាក់លើសហរដ្ឋអាមេរិកចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់កោះតៃវ៉ាន់ ៖
១. លុបចោលកិច្ចសន្ទនាកម្រិតមេបញ្ជាការយោធាជាន់ខ្ពស់ ចិន-អាមេរិក
២. លុបចោលកិច្ចពិភាក្សាសម្របសម្រួលគោលនយោបាយការពារជាតិ ចិន-អាមេរិក (DPCT)
៣. លុបចោលកិច្ចប្រជុំពិគ្រោះយោបល់លើដែនសមុទ្រយោធា ចិន-អាមេរិក (MMCA)
៤. ផ្អាកកិច្ចសហប្រតិបត្តិការ ចិន-អាមេរិក លើការធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ខុសច្បាប់
៥. ផ្អាកកិច្ចសហប្រតិបត្តិការ ចិន-អាមេរិក លើជំនួយផ្នែកច្បាប់ក្នុងរឿងព្រហ្មទណ្ឌ
៦. ផ្អាកកិច្ចសហប្រតិបត្តិការ ចិន-អាមេរិក ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
៧.ផ្អាកកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចិន-អាមេរិក
៨. ផ្អាកកិច្ចចរចា ចិន-អាមេរិក ស្តីពីការប្រែប្រួលអាកាសធាតុ

គួរបញ្ជាក់ថា វិធានការឆ្លើយតបទាំង ៨ ចំណុចនេះត្រូវបានប្រទេសចិនដាក់ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានចោទទីក្រុងវ៉ាស៊ីនតោនថា មិនបានគោរពគោលនយោបាយចិនតែមួយ ខណៈកាលពីពេលថ្មីៗនេះ ចិនក៏បានដាក់ទណ្ឌកម្មលើលោកស្រី Pelosi ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ ចិន បញ្ចប់សមយុទ្ធយោធារយៈពេល ៤ ថ្ងៃ រកការសម្រេចចិត្តបង្រួបបង្រួម ជាមួយ តៃវ៉ាន់

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា