Connect with us

សុខភាព

ថៃ រកអ្នកចាក់វ៉ាក់សាំងជំងឺអុតស្វាយឆ្នាំ ១៩៨០ ដើម្បីធ្វើតេស្តភាពស៊ាំជំងឺអុតស្វា

បានផុស

នៅ

នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃកំពុងស្វែងរកអ្នកស្ម័គ្រចិត្តដែលបានទទួលការចាក់វ៉ាក់សាំងជំងឺអុតស្វាយ មុនឆ្នាំ ១៩៨០ ដើម្បីធ្វើតេស្តថាតើ ពួកគេនៅសល់ភាពស៊ាំប្រឆាំងនឹងជំងឺគ្រុនស្វាដែរឬទេ ក៏ដូចជាសាកល្បងនៃមេរោគថ្មីនេះនៅក្នុងមន្ទីរពិសោធន៍ ។

លោក Supakit Sirilak
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របាននិយាយកាលពីថ្ងៃចន្ទថា “យើងនឹងដឹងលទ្ធផលក្នុងរយៈពេលមួយសប្តាហ៍ ប្រសិនបើមានអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់ក្នុងការធ្វើតេស្តនេះ” ។

លោកវេជ្ជបណ្ឌិតបាននិយាយទៀតថា “នាយកដ្ឋានបានបណ្តុះកោសិកាមេរោគអុតស្វាដើម្បីចាប់ផ្តើមការសាកល្បងព្យាបាលលើក្រុមមនុស្សចំនួន ៣ ដែលមានអាយុ ៤០ ឆ្នាំ, ៥០ ឆ្នាំ និង ៦០ ឆ្នាំចំនួន ១០ នាក់ ។ ដំបូងយើងនឹងពិនិត្យមើលថាតើអ្នកស្ម័គ្រចិត្តរបស់យើងណាម្នាក់បំពេញតាមលក្ខណៈវិនិច្ឆ័យ និងធ្វើតេស្តកម្រិតភាពស៊ាំរបស់ពួកគេប្រឆាំងនឹងជំងឺស្វា ។

លោក Supakit បាននិយាយថា “ពួកគេទាំងនោះគឺជាអ្នកទទួលចាក់វ៉ាក់សាំងជំងឺអុតស្វាយ មុនឆ្នាំ ១៩៨០ ជាឆ្នាំដែលជំងឺអុតស្វាយបានបញ្ចប់នៅទូទាំងប្រទេសថៃ ហើយមនុស្សដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅនឹងស្ថិតក្នុងចំណោមក្រុមមនុស្សចុងក្រោយដែលទទួលបានការចាក់វ៉ាក់សាំងនេះ ស្របពេលដែលថ្មីៗនេះ ការសិក្សាអន្តរជាតិជាច្រើនក៏បានរាយការណ៍ដែរថា អ្នកចាក់វ៉ាក់សាំងជំងឺអុតស្វាយពីមុនអាចការពារជំងឺអុតស្វាបានរហូតដល់ ៨៥ ភាគរយ” ។

យោងតាមក្រសួងសុខភាពសាធារណៈបានឲ្យដឹងថា រហូតមកដល់ពេលនេះមានករណីជំងឺអុតស្វាចំនួន ៤ ករណីហើយនៅលើទឹកដីថៃ ប៉ុន្តែមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ បើធៀបនឹងការឆ្លងដែលត្រូវបានបញ្ជាក់ទូទាំងពិភពលោកចំនួន ៣០,០០០ ករណី និងមានអ្នកស្លាប់ចំនួន ៥ នាក់ ខណៈក្រសួងក៏បានចេញការណែនាំសល់សាធារណជនត្រូវចៀសវាងការរួមភេទជាមួយដៃគូច្រើន ដោយសារជំងឺនេះឆ្លងតាមរយៈការប៉ះពាល់ស្បែកទៅស្បែក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចអង់ទីគ័រ ចំនួន ៥ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម