ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃឆ្មក់ចាប់ក្រុមថតភាពយន្តអាសអាភាស ពេលកំពុងប្រតិបត្តិការនៅលើគ្រែ
នៅថ្ងៃទី៧ ខែសីហា សមត្ថកិច្ចថៃបានបើកប្រតិបត្តិការឆ្មក់ចូលចាប់ខ្លួនក្រុមថតភាពយន្តអាសអាភាសមួយក្រុម នៅក្នុងផ្ទះវីឡាមានអាងទឹកប្រណីតមួយ ស្ថិតក្នុងស្រុកសាត់ហីប ខេត្តឈុនប៊ូរ៉ី រួមមានជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានជនជាតិចិនចំនួន ២នាក់ និងជនជាតិថៃចំនួន ២នាក់ជាតួសម្តែង (ប្រុស-ស្រី) ព្រមជាមួយនឹងឧបករណ៍វត្ថុតាង មានកាមេរ៉ាសម្រាប់ថតរូប ឧបករណ៍បំភ្លឺ និងឧបករណ៍ផ្សេងទៀតសម្រាប់ថតឈុតអាសអាភាស(រឿងស៊ិច)។ សមត្ថកិច្ចបានរកឃើញថា ជនជាតិចិនទាំងនេះ បានមកថតភាពយន្តអាសអាភាសនៅតំបន់ប៉ាតាយ៉ា និងក្រុងបាងកក ពោលគឺពួកគេត្រូវការអ្នកសម្តែង (តួប្រុស-ស្រី) ជាជនថៃចូលរួមថតវីដេអូអាសអាភាសនេះ ដើម្បីផ្សព្វផ្សាយតាមរយៈគេហទំព័រ ឬប៉ុស្តិ៍ទូរទស្សន៍ចិន។

បន្ទាប់ពីសមត្ថកិច្ចបានសួរចម្លើយ ជនសង្ស័យបានសារភាពថា ក្រុមជនជាតិចិនទាំងនេះ ទើបតែបានចាប់ផ្តើមថតភាពយន្តអាសអាភាសនេះជាលើកទី១ គឺនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២កន្លងមក ក្នុងគោលបំណងដើម្បីរៀបចំផ្សព្វផ្សាយតាមរយៈគេហទំព័រមួយ រហូតដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននេះតែម្តង។
ជនជាប់ចោទទាំង ៤នាក់ ម្នាក់ឈ្មោះ លី អាយុ ៣៣ឆ្នាំ ជនជាតិចិន មានមុខងារជាអ្នកថតរូប និងឈ្មោះ អាជុង អាយុ ២៤ឆ្នាំជនជាតិចិនជាអ្នកបកប្រែ និងជាអ្នកស្វែងរកតួសម្ដែង (ប្រុស-ស្រី) ជាជនជាតិថៃ។ ជនជាតិថៃម្នាក់ឈ្មោះ អេ អាយុ ២០ឆ្នាំជាតួប្រុស ទទួលបានប្រាក់ឈ្នួល ៦០០០បាតក្នុងមួយថ្ងៃ ខណៈតារាស្រី ឈ្មោះ ប៊ី អាយុ ២៤ឆ្នាំ ជាតួស្រី ទទួលបានប្រាក់ឈ្នួល ២0,000បាតក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ dailynews
ចុចអាន៖ ចិន ដាក់វិធានការក្ដៅ ៨ ចំណុចទៅ អាមេរិក ក្រោយលោកស្រី Pelosi មកតៃវ៉ាន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត