ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ផ្ដល់ទាហាន ១០ ម៉ឺននាក់ឲ្យ រុស្ស៊ី ជួយកម្ចាត់ អ៊ុយក្រែន (មានវីដេអូ)
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនកងទ័ពស្ម័គ្រចិត្តប្រមាណ ១០០,០០០ នាក់ទៅកាន់វិមានក្រឹមឡាំងដើម្បីជួយរុស្ស៊ីឆាប់យកឈ្នះសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/Kim-Un.jpg)
លោក Igor Korotchenko បណ្ឌិតយោធារុស្ស៊ីបានប្រាប់សារព័ត៌មាន Channel One Russia ថា “ពិតជាមានរបាយការណ៍ពីអ្នកស្ម័គ្រចិត្តកូរ៉េខាងជើង ១០០,០០០ នាក់បានត្រៀមខ្លួនដើម្បីមកចូលរួមនៅក្នុងជម្លោះនេះប្រាកដមែន” ។
លោកបាននិយាយថា “ប្រសិនបើប្រទេសកូរ៉េខាងជើងបង្ហាញពីបំណងចង់បំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងពួកហ្វាស៊ីនិយមអ៊ុយក្រែន យើងគួរតែអនុញ្ញាតឲ្យពួកគេបំពេញវា” ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/Kim-Un-1.jpg)
យោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេសដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានឲ្យដឹងថា យោធារបស់ប្រទេសកូរ៉េខាងជើងគឺជាមហាអំណាចទី ៤ របស់ពិភពលោកដែលមានបុគ្គលិកសកម្មជិត ១.៣ លាននាក់ ខណៈ ៦០០,០០០ នាក់ទៀតបម្រើជាទាហានបម្រុង ។
ស្របពេលជាមួយគ្នានេះ កាសែតកូរ៉េខាងត្បូង Daily NK បានចុះផ្សាយដែរថា កូរ៉េខាងជើងក៏កំពុងរៀបចំផែនការបញ្ជូនកម្មករជាង ១,០០០ នាក់ទៅកាន់តំបន់ Donbas ភាគខាងកើតអ៊ុយក្រែនដើម្បីជួយរុស្ស៊ីក្នុងការកសាងប្រទេសនេះ បន្ទាប់ពីរុស្ស៊ីបញ្ចប់សង្គ្រាម និងយកឈ្នះលើអ៊ុយក្រែន ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ មេតំបន់មួយរបស់ អ៊ុយក្រែន ចង់ផ្ដាច់ខ្លួនចេញពីទីក្រុងកៀវ និងសុំចូលរួម ជាមួយ រុស្ស៊ី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត