Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា តំបន់ Crimea ជារបស់ អ៊ុយក្រែន ហើយទីក្រុងកៀវនៅតែចង់បានឧបទ្វីបនេះមកវិញ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរំលឹកឡើងវិញនូវការប្ដេជ្ញារបស់លោកក្នុងការដណ្តើមយកតំបន់ Crimea មកវិញ ដែលរុស្ស៊ីបានបញ្ចូលជាឯកតោភាគីកាលពី ៨ ឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelenskyy បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើអ៊ីនធឺណិតកាលពីថ្ងៃអង្គារថា តំបន់ Crimea គឺជារបស់ប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាលទីក្រុងកៀវនឹងមិនបោះបង់ចោលឧបទ្វីបមួយនេះឡើយ ។

លោកប្រធានាធិបតីរូបនេះបានកត់សម្គាល់ទៀតថា “រុស្ស៊ីបានប្រែក្លាយតំបន់ Crimea ដែលតែងតែជាកន្លែងល្អបំផុតនៅអឺរ៉ុប ទៅជាកន្លែងគ្រោះថ្នាក់បំផុតវិញនៅអឺរ៉ុប” ។

លោក Zelenskyy បានបញ្ជាក់បន្ថែមថា “វត្តមានរបស់កងកម្លាំងរុស្ស៊ីនៅលើឧបទ្វីប Crimea គឺជាការគំរាមកំហែងដល់អឺរ៉ុបទាំងមូល ក៏ដូចជាប៉ះពាល់ដល់ស្ថិរភាពពិភពលោកយ៉ាងខ្លាំងផងដែរ” ។

គួរបញ្ជាក់ថា រុស្ស៊ី​បានកាត់​យកតំបន់ Crimea ​ពី​អ៊ុយក្រែន​ក្នុង​ខែ​មីនា ឆ្នាំ ​២០១៤ បន្ទាប់​ពីការធ្វើ​ប្រជាមតិ​ដែល​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា​មិន​ស្រប​ច្បាប់ ហើយការបោះឆ្នោតនោះត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់ ក្រោយកងទ័ពរុស្ស៊ីបានកាន់កាប់ទីតាំងយុទ្ធសាស្ត្រជាច្រើនជុំវិញឧបទ្វីបនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កូរ៉េខាងជើង ផ្ដល់ទាហាន ១០ ម៉ឺននាក់ឲ្យ រុស្ស៊ី ជួយកម្ចាត់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ វិនាទី មុន

ច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាសប្ដាហ៍ក្រោយ

ស្រូវវៀតណាម
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

វៀតណាម៖ គម្រោងឈប់នាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ធ្វើមិនបានយូរទេ

ព័ត៌មានជាតិ៦ នាទីutes មុន

មិនខុសពីរាជធានី-ខេត្តផ្សេងៗ ខេត្តរតនគិរី ក៏បានរៀបចំពិធីបុណ្យមាឃបូជាដែរនៅក្នុងវត្តកណ្តាលក្រុងបានលុង

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឥណ្ឌាស្វះស្វែង​រក​ប្រាក់​២ពាន់​លាន​​​​ដុល្លារ​ ធ្វើ​ការ​ឆ្ពោះ​ទៅ​​ពង្រីក​ថាមពលនុយក្លេអ៊ែរ

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រី ៤រូប ស្បថចូលជាមន្ត្រីនគរបាលយុត្តិធម៌ នៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម