ព័ត៌មានអន្ដរជាតិ
គណបក្សសាធារណរដ្ឋ ថ្កោលទោស និងប្តេជ្ញាស៊ើបអង្កេតការវាយឆ្មក់របស់ FBI ចូលលំនៅដ្ឋានលោក Trump (មានវីដេអូ)
មេដឹកនាំសំឡេងភាគតិចនៃរដ្ឋសភាអាមេរិកលោក Kevin McCarthy និងតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋផ្សេងទៀត បានថ្កោលទោសរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ចំពោះការវាយឆ្មក់ចូលលំនៅដ្ឋានរបស់លោក Donald Trump ក្នុងរដ្ឋ Florida ដោយព្រមានថា ពួកគេនឹងបើកការស៊ើបអង្កេតនយោបាយ ពាក់ព័ន្ធក្រសួងយុត្តិធម៌ នៅពេលពួកគេឡើងគ្រប់គ្រងសភាវិញ។

លោក McCarthy បាននិយាយកាលពីយប់ថ្ងៃចន្ទទី០៨ខែសីហា ប៉ុន្មានម៉ោងបន្ទាប់ពីភ្នាក់ងារ FBI បានអនុវត្តដីកាឆែកឆេរនៅឯលំនៅដ្ឋាន Mar-a-Lago របស់លោក Trump ថា “ក្រសួងយុត្តិធម៌បានធ្វើទង្វើ ឈានដល់ស្ថានភាពដែលមិនអាចអត់ឱនឲ្យបាន ពាក់ព័ន្ធការយកនយោបាយធ្វើជាអាវុធ។ នៅពេលណាដែលគណបក្សសាធារណរដ្ឋ ដណ្តើមយករដ្ឋសភាមកវិញ យើងនឹងធ្វើការត្រួតពិនិត្យភ្លាមៗលើនាយកដ្ឋាននេះ ហើយមិនទុករឿងនេះចោលឡើយ។ អគ្គមេធាវី Merrick Garland សូមរក្សាឯកសាររបស់អ្នក និងបែងចែកកាលបរិច្ឆេទរបស់អ្នក ដើម្បីដោះស្រាយរឿងដែលសំខាន់ឲ្យហើយទៅ”។
លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា ភ្នាក់ងារ FBI មួយក្រុមធំ បានឆ្មក់ចូលផ្ទះរបស់អតីតប្រធានាធិបតី ហើយបានសម្រុកចូលទៅក្នុងកន្លែងសុវត្ថិភាពរបស់គាត់។ ការឆែកឆេរនោះ ត្រូវបានគេរាយការណ៍ថា ទាក់ទងនឹងការស៊ើបអង្កេតលើការកាន់កាប់ឯកសារសម្ងាត់របស់លោក Trump។

លោក Trump លើកឡើងថា ការវាយប្រហារបែបនេះ អាចកើតឡើងតែនៅប្រទេសដែលបែកបាក់ក្នុងពិភពលោកទីបីប៉ុណ្ណោះ។ គួរឲ្យស្តាយ ពេលនេះអាមេរិកបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ ដែលមានអំពើពុករលួយក្នុងកម្រិត មិនធ្លាប់មានពីមុនមក”។
គណបក្សសាធារណរដ្ឋនៅក្នុងសភា បានខឹងសម្បាយ៉ាងខ្លាំងចំពោះការវាយឆ្មក់នេះ ហើយទាមទារការពន្យល់ពីលោក Garland និងនាយក FBI លោក Chris Wray។

តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ Jim Jordan បានចោទសួរថា “ហេតុអ្វីបានជាលោក Chris Wray និង Merrick Garland មិនមកតទល់ជាមួយយើងនៅថ្ងៃសុក្រនេះ ហើយឆ្លើយសំណួររបស់យើង?។ ប្រសិនបើរឿងនេះមានសារសំខាន់ពាក់ព័ន្ធលោក Trump មែននោះ សូមមកឆ្លើយសំណួររបស់យើងនៅក្នុងគណៈកម្មាធិការតុលាការ សភាទៅ”។
លោក Trump បានបង្ហើបម្តងហើយម្តងទៀតថា គាត់នឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៤ តទល់នឹងគូប្រជែងលោក Joe Biden។ តំណាងរាស្រ្ត Matt Gaetz បានលើកឡើងថា គណៈកម្មាធិការថ្ងៃទី៦ខែមករា ដែលស៊ើបអង្កេតកុបកម្មនៅសភាអាមេរិក ត្រូវបានកោះប្រជុំដើម្បីរារាំងលោក Trump ពីការឈរឈ្មោះបោះឆ្នោតជាថ្មី ខណៈតំណាងរាស្រ្ត Scott Perry បានហៅសវនាការផ្សាយតាមទូរទស្សន៍របស់គណៈកម្មាធិការនេះថាជា “ការកាត់ក្តីតាមបែបសូវៀត”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ FBI វាយឆ្មក់ ចូលឆែកឆេរលំនៅដ្ឋានរបស់លោក ដូណាល់ ត្រាំ នៅ Florida

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ