ព័ត៌មានអន្ដរជាតិ
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅ តៃវ៉ាន់ លោកស្រី Pelosi សរសើរ ចិន ពេញៗមាត់
នៅក្នុងបទសម្ភាសន៍លើកដំបូងកាលពីថ្ងៃអង្គារ បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់ទៅកាន់កោះតៃវ៉ាន់ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានសរសើរពេញៗមាត់ដល់ប្រទេសចិនថាជា “សង្គមសេរីបំផុតមួយនៅក្នុងពិភពលោក” ។

លោកស្រី Pelosi បាននិយាយប្រាប់កម្មវិធី “Today” របស់ទូរទស្សន៍ NBC ថា “លោកស្រី Pelosi គាំទ្រគោលនយោបាយ “ចិនតែមួយ” ប៉ុន្តែលោកស្រីក៏ទទួលស្គាល់ចំពោះកំហុសដ៏អាម៉ាស់មួយផងដែរដែលបានធ្វើឲ្យមនុស្សនៅលើបណ្ដាញសង្គមផ្ទុះការខឹងសម្បារ” ។
លោកស្រី Pelosi បាននិយាយថា “យើងនៅតែគាំទ្រគោលនយោបាយ ‘ចិនតែមួយ’, យើងទៅទីនោះដើម្បីទទួលស្គាល់ស្ថានភាពបច្ចុប្បន្ននៃគោលនយោបាយរបស់យើង ហើយវាមិនមានអ្វីរំខានដល់ចិននោះទេ ។ ប្រទេសចិនគឺជាសង្គមសេរីបំផុតមួយនៅក្នុងពិភពលោក ដោយសារតែខ្ញុំមកពីប្រទេសប្រជាធិបតេយ្យដ៏រឹងមាំ និងជាមនុស្សក្លាហាន” ។

ដំណើរទស្សនកិច្ចកាលពីសប្ដាហ៍មុនមកកាន់កោះតៃវ៉ាន់របស់លោកស្រី Pelosi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើសកលលោក ហើយក៏បង្កើនភាពតានតឹងកាន់តែខ្លាំងឡើងផងដែររវាងសហរដ្ឋអាមេរិក និងចិន ខណៈកាលពីពេលថ្មីៗនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនេះ ។
ទន្ទឹមនឹងនេះដែរ ក្រសួងការបរទេសចិនក៏បានចោទទីក្រុងវ៉ាស៊ីនតោនថាមិនបានគោរពគោលនយោបាយចិនតែមួយ និងបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងលោកស្រី Pelosi និងក្រុមគ្រួសាររបស់លោកស្រីចំពោះដំណើរធ្វើទស្សនកិច្ចមកកាន់តៃវ៉ាន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ គ្រាន់តែក្រុមហ៊ុន តៃវ៉ាន់ មួយជាចំណែកសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ