Connect with us

ព័ត៌មានអន្ដរជាតិ

អតីតប្រធានាធិបតី ស្រីលង្កា ដែលបណ្ដេញចេញពីតំណែង ត្រៀមមកជ្រកកោនប្រទេសអាស៊ានទី ២

បានផុស

នៅ

ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញរបស់ប្រទេសស្រីលង្កាលោក Gotabaya Rajapaksa រំពឹងថានឹងមកដល់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកជម្រកបណ្តោះអាសន្ននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ទី ២ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសកោះរបស់លោកកាលពីខែមុន ចំពេលមានការតវ៉ាដ៏ធំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rajapaksa បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ១៤ ខែកក្កដា តាមរយៈប្រទេសម៉ាល់ឌីវ បន្ទាប់ពីភាពចលាចលមិនធ្លាប់មានពីមុនមកដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាក្នុងរយៈពេល ៧ ទសវត្សរ៍ និងបន្ទាប់ពីបាតុកររាប់ពាន់នាក់បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យរបស់ប្រធានាធិបតី ។

បន្ទាប់មក មន្ត្រីយោធាចូលនិវត្តន៍រូបនេះបានលាលែងពីតំណែង ហើយបានក្លាយជាប្រធានាធិបតីស្រីលង្កាដំបូងគេ ដែលលាលែងពីតំណែងនៅពាក់កណ្តាលអាណត្តិ ខណៈពេលនេះលោកនាយករដ្ឋមន្ត្រី Ranil Wickeremesinghe បានឡើងកាន់តំណែងជំនួសលោក Rajapaksa ។

លោក Rajapaksa មិនបានបង្ហាញខ្លួនជាសាធារណៈ ឬការអត្ថាធិប្បាយណាមួយឡើយ ចាប់តាំងពីចាកចេញពីប្រទេសស្រីលង្កា ហើយរដ្ឋាភិបាលសិង្ហបុរីបាននិយាយនៅខែនេះថា មិនបានផ្តល់ឯកសិទ្ធិ ឬអភ័យឯកសិទ្ធិណាមួយដល់អតីតប្រធានាធិបតីរូបនេះឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅ តៃវ៉ាន់ លោកស្រី Pelosi សរសើរ ចិន ពេញៗមាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម