Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះ​ធម្មជាតិឆ្នាំ២០២០ វៀតណាមខាតបង់ ១,៦ពាន់លានដុល្លារ ស្លាប់ ៣៥៧នាក់

បានផុស

នៅ

គ្រោះ​មហន្តរាយធម្មជាតិ​ដែល​បំផ្លិចបំផ្លាញ​វៀតណាម ពេញមួយ​ឆ្នាំ ២០២០ នេះ បាន​បំផ្លាញ​ទឹក​ប្រាក់​សរុប ១,៦ពាន់លានដុល្លារ សម្លាប់មនុស្ស​ ៣៥៧នាក់។ នេះ​បើតាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ​ទីហ្វុង ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ពេញ​មួយ​ឆ្នាំ២០២០នេះ បាន​ធ្វើ​ឲ្យ​វៀតណាម ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ ដោយតួលេខ​ស្លាប់ និង​បាត់​ខ្លួន ៣៥៧នាក់ គឺ​ស្មើ​ជិត ៣០០% នៃ​តួលេខ​កាល​ពី​ឆ្នាំទៅ ខណៈ ១,៦លានដុល្លារអាមេរិក គឺ​ស្មើនិង ៥ដង នៃ​ផល​ខូត​ខាត​សរុប​កាល​ពី​ឆ្នាំ ២០១៩។

ឆ្នាំ២០២០នេះ វៀតណាម រងការវាយ​ប្រហារ​ឲ្យ​ព្យុះ​ទីហ្វុងធំៗសរុប ១៤លើក និង​កូន​ព្យុះ​ជាច្រើន​ទៀត បង្ក​ឲ្យ​មាន​ទឹក​ជំនន់ និង​បាក់​ដីឍជាច្រើនលើក​ទូទាំង​ប្រទេស ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​សរុបជាង ១៧,៥លាននាក់ ស្មើ ៥% នៃ​ពលរដ្ឋ​សរុបរបស់ប្រទេស​នេះ។

គ្រោះ​មហន្តរាយធម្មជាតិ​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​នេះ គឺ​កើតចន្លោះ​ខែកញ្ញា ដល់​ខែវិច្ឆិកា មានទាំង​ព្យុះ​ទីហ្វុង ទឹក​ជំនន់ និង​ការ​បាក់​ដី ដែល​មហន្តរាយ​ទាំង​នេះ ត្រូ​វអ្នក​វិទ្យាសាស្ត្រ​អះអាងថា កើតឡើង​ដោយ​សារ​បម្រែបម្រួល​អាកាស​ធាតុពិភពលោក៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៨ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៥៨ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម