ព័ត៌មានអន្ដរជាតិ
ចិន ហៅអាមេរិក ថាជា “អ្នកញុះញង់ខ្លាំងជាងគេបំផុត” ក្នុងវិបត្តិ រុស្ស៊ី-អ៊ុយក្រែន (មានវីដេអូ)
ប្រទេសចិន បានហៅសហរដ្ឋអាមេរិកថាជា “អ្នកញុះញង់ខ្លាំងជាងគេបំផុត” នៃវិបត្តិសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ចេញផ្សាយកាលពីថ្ងៃពុធ ទី១០ ខែសីហា ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងមូស្គូ លោក Zhang Hanhui បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានគាំទ្រឲ្យរុស្ស៊ី ធ្លាក់ចូលទៅក្នុងជ្រុងមួយជាមួយនឹងការពង្រីកម្តងហើយម្តងទៀតនៃសម្ព័ន្ធភាពការពារជាតិរបស់អង្គការណាតូ និងបានគាំទ្រដល់កងកម្លាំងដែលជួយអ៊ុយក្រែនឲ្យចូលរួមជាមួយសហភាពអឺរ៉ុប។
លោក Zhang ត្រូវបានគេដកស្រង់សម្តីថា “ក្នុងនាមជាអ្នកផ្ដួចផ្ដើម និងជាអ្នកញុះញង់ធំបំផុតនៃវិបត្តិអ៊ុយក្រែន, ទីក្រុងវ៉ាស៊ីនតោន បានបន្តផ្គត់ផ្គង់សព្វាវុធ និងឧបករណ៍យោធាដល់អ៊ុយក្រែន ហើយដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយមិនធ្លាប់មានពីមុនមកលើរុស្ស៊ី។ គោលដៅចុងក្រោយរបស់ពួកគេគឺ ធ្វើឲ្យរុស្ស៊ីអស់អ្វីពីខ្លួន ហើយកម្ទេចរុស្ស៊ីដោយសង្រ្គាមអូសបន្លាយ និងការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹង”។

លោក Zhang ក៏បាននិយាយដែរថា ទំនាក់ទំនងចិន-រុស្ស៊ី បានចូលដល់ ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកំណត់ដោយ ការជឿទុកចិត្តគ្នាទៅវិញទៅមកកម្រិតខ្ពស់ អន្តរកម្មកម្រិតខ្ពស់ និងសារសំខាន់ជាយុទ្ធសាស្ត្រដ៏អស្ចារ្យបំផុត។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីខែកុម្ភៈ ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ស្របពេលដែលរថក្រោះរុស្ស៊ី កំពុងដាក់ពង្រាយនៅតាមព្រំដែនអ៊ុយក្រែន។ មេដឹកនាំទាំងពីរ បានសាទរ ភាពជាដៃគូ គ្មានដែនកំណត់រវាងចិននិងរុស្ស៊ី ប្រសើរជាងសម្ព័ន្ធមិត្តសង្រ្គាមត្រជាក់ផ្សេងទៀត។

រុស្ស៊ី បានហៅការវាយលុកនៅអ៊ុយក្រែនថាជា “ប្រតិបត្តិការយោធាពិសេស” ហើយនិយាយថា វាចាំបាច់មិនត្រឹមតែរក្សាសន្តិសុខផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារអ្នកនិយាយភាសារុស្ស៊ី ពីការបៀតបៀនទៀតផង។
យ៉ាងណាក្តី អ៊ុយក្រែន និងលោកខាងលិចនិយាយថា ទាំងនេះគឺជាលេសគ្មានមូលដ្ឋានសម្រាប់សង្រ្គាមលុកលុយរបស់ចក្រពត្តិ ប្រឆាំងនឹងប្រទេសជិតខាងដែលទទួលបានឯករាជ្យនៅពេល សហភាពសូវៀតដឹកនាំដោយទីក្រុងមូស្គូ បានដួលរលំក្នុងឆ្នាំ១៩៩១៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ការផ្ទុះច្រើនលើក វាយប្រហារមូលដ្ឋានកងទ័ពតំបន់ Crimea របស់រុស្ស៊ី មានអ្នកស្លាប់និងរបួស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ