Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ប្រកាសយកឈ្នះលើកូវីដ ទោះលោក គីម ចេញរោគសញ្ញាគ្រុនក្តៅ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី១១ខែសីហានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសជ័យជម្នះ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានបញ្ជាឲ្យដកវិធានការប្រឆាំងការរីករាលដាលកម្រិតអតិបរមា ដែលខ្លួនដាក់កាលពីខែឧសភា។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញពីតួលេខនៃការឆ្លងកូវីដពិតប្រាកដនោះទេ ប៉ុន្តែចាប់តាំងពីថ្ងៃទី២៩ខែកក្កដាមក រដ្ឋមួយនេះមិនបានរាយការណ៍ករណីសង្ស័យថ្មីឡើយ។

យោងតាម KCNA, អត្រាមរណភាពផ្លូវការរបស់កូរ៉េខាងជើង គឺមាន ៧៤នាក់ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។

ការ​ប្រកាស​ជ័យ​ជម្នះ​បាន​កើត​ឡើង បើ​ទោះ​បី​ជា កូរ៉េខាងជើង​មិនទាន់ត្រូវបានគេដឹងថា ​មាន​កម្មវិធី​វ៉ាក់សាំងក៏ដោយ​។ ផ្ទុយទៅវិញ ប្រទេសនេះនិយាយថា ខ្លួនពឹងផ្អែកលើការបិទខ្ទប់ ការព្យាបាលឱសថក្នុងស្រុក និងអ្វីដែលលោក គីម ហៅថា “ប្រព័ន្ធសង្គមនិយមបែបកូរ៉េដែលមានអត្ថប្រយោជន៍”។

លោកបានបញ្ជាឲ្យដកវិធានការប្រឆាំងការរាតត្បាតជាអតិបរមាទាំងអស់ ប៉ុន្តែនិយាយថា កូរ៉េខាងជើងត្រូវតែរក្សា របាំងដែកប្រឆាំងការរាតត្បាតដ៏រឹងមាំ និងពង្រឹងការងារប្រឆាំងការរីករាលដាលរហូតដល់ចុងបញ្ចប់នៃវិបត្តិសុខភាពពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ ប្អូនស្រី លោកគីម និយាយថា មេដឹកនាំកូរ៉េខាងជើង មានចេញរោគសញ្ញាគ្រុនក្តៅ ហើយបានស្តីបន្ទោសខិត្តប័ណ្ណមកពីប្រទេសកូរ៉េខាងត្បូងដែលបណ្តាលឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ កូរ៉េខាងជើង បន្ទោស “វត្ថុមកពីក្រៅប្រទេស” នៅជិតព្រំដែនកូរ៉េខាងត្បូង ចំពោះការផ្ទុះកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម