ព័ត៌មានអន្ដរជាតិ
លោក ត្រាំ មិនឆ្លើយសំណួរ នៅក្នុងការស៊ើបអង្កេត ចូលទៅក្នុងក្រុមហ៊ុនរបស់គាត់ (មានវីដេអូ)
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា លោកបានបដិសេធឆ្លើយសំណួរ ក្នុងអំឡុងពេលបង្ហាញខ្លួននៅចំពោះមុខអគ្គរដ្ឋអាជ្ញានៃរដ្ឋញូវយ៉ក ក្នុងការស៊ើបអង្កេតលើជំនួញរបស់គាត់។

លោក ត្រាំ បានបង្ហាញខ្លួននៅការិយាល័យរបស់អគ្គមេធាវីរដ្ឋ Letitia James នៅព្រឹកថ្ងៃពុធ ដើម្បីផ្តល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតស៊ីវិលដ៏យូរអង្វែង អំពីហិរញ្ញវត្ថុរបស់អង្គការ ត្រាំ។
លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានបដិសេធឆ្លើយសំណួរក្រោមសិទ្ធិ និងអភ័យឯកសិទ្ធិដែលមានសម្រាប់ពលរដ្ឋគ្រប់រូប នៅក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក”។
យោងតាមវិសោធនកម្មទីប្រាំនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក, ប្រជាជនមានសិទ្ធិនៅស្ងៀម នៅពេលត្រូវបានសាកសួរដោយអាជ្ញាធរ ដើម្បីការពារប្រឆាំងនឹងការចោទប្រកាន់ខ្លួនឯង។

សេចក្តីប្រកាសរបស់លោក ត្រាំ នៅទីក្រុងញូវយ៉ក បានកើតឡើងមិនដល់ ២ថ្ងៃផង បន្ទាប់ពីភ្នាក់ងារ FBI ចូលឆែកឆេរផ្ទះរបស់គាត់ក្នុងរដ្ឋផ្លរីដា ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដាច់ដោយឡែក ចូលទៅក្នុងករណីកាន់កាប់ឯកសារសម្ងាត់ ដោយអតីតប្រធានាធិបតីរូបនេះ។
អគ្គមេធាវីញូវយ៉ក បានចាប់ផ្តើមការស៊ើបអង្កេតរដ្ឋប្បវេណីនៅឆ្នាំ ២០១៩ បន្ទាប់ពីអតីតមេធាវីផ្ទាល់របស់លោក ត្រាំ គឺលោក Michael Cohen បានផ្តល់សក្ខីកម្មនៅក្នុងសភាថា អតីតប្រធានាធិបតីរូបនេះបាននិយាយបំផ្លើសអំពីទ្រព្យសម្បត្តិរបស់គាត់ ដើម្បីបំពេញបំណងរបស់គាត់ ក្នុងការធ្វើអ្វីមួយ។

លោក ត្រាំ ដែលធ្លាប់លើកឡើងថា លោកនឹងឈរឈ្មោះបោះឆ្នោតប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២៤, បានច្រានចោលការស៊ើបអង្កេតនៅទីក្រុងញូវយ៉ក ការស៊ើបអង្កេតដែលជំរុញដោយសហព័ន្ធ និងគណៈកម្មាធិការសភាដែលស៊ើបអំពីកុបកម្មថ្ងៃទី៦ខែមករា ឆ្នាំ ២០២១ នៅវិមានកាពីតូល។ លោក ត្រាំ អះអាងថា ការស៊ើបអង្កេតទាំងនោះគឺជារឿងនយោបាយសុទ្ធសាធ។
ហើយកាលពីថ្ងៃពុធ គាត់បានរំលឹកឡើងវិញថា គាត់មិនបានធ្វើអ្វីខុសទេ ហើយសង្កត់ធ្ងន់ថា អាជ្ញាធរសហព័ន្ធ រដ្ឋអាជ្ញារដ្ឋ និងអ្វីដែលគាត់ហៅថាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ គឺកំពុងតែកំណត់គោលដៅលើគាត់ជាមួយនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាល់តែសោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ គណបក្សសាធារណរដ្ឋ ថ្កោលទោស និងប្តេជ្ញាស៊ើបអង្កេតការវាយឆ្មក់របស់ FBI ចូលលំនៅដ្ឋានលោក Trump

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ