ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំង តៃវ៉ាន់ បញ្ជូនគណៈប្រតិភូទៅ ចិន ដីគោក ក្រោយដំណើររបស់លោកស្រី Pelosi
លោក Andrew Hsia អនុប្រធានគណបក្សជាតិនិយមចិន ឬ Kuomintang (KMT) បានដឹកនាំគណៈប្រតិភូឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីទៅទីក្រុងឆ្នេរសមុទ្រដីគោកជាច្រើន ជាពិសេសតំបន់ Taishang ជាកន្លែងដែលពាណិជ្ជករតៃវ៉ាន់កំពុងប្រមូលផ្ដុំធ្វើការនៅលើដីគោក រួមទាំងនៅទីក្រុង Xiamen ទន្លេ Yangtze និងទន្លេ Pearl ផងដែរ ។

លោក Hsia បាននិយាយនៅអាកាសយានដ្ឋានអន្តរជាតិ Taoyuan របស់តៃវ៉ាន់ មុនចេញដំណើរទៅកាន់ប្រទេសចិនថា “នៅពេលដ៏សំខាន់នេះ យើងត្រូវបង្ហាញពីការព្រួយបារម្ភរបស់យើងចំពោះជនរួមជាតិរបស់យើងនៅចិនដីគោក ហើយក៏ដើម្បីឲ្យមានតម្រូវការបន្ថែមទៀតសម្រាប់ភាគីទាំងពីរភ្ជាប់បណ្តាញទំនាក់ទំនងគ្នាច្រើនជាងមុនផងដែរ” ។
ស្របពេលជាមួយគ្នានេះ គណៈប្រតិភូបក្ស KMT មិនត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅទីក្រុងប៉េកាំង ឬជួបជាមួយមន្ត្រីចិនធំៗណាមួយក្នុងដំណើរនេះនោះទេ បន្ទាប់ពីបានបញ្ឆេះកំហឹងពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ ។

ទន្ទឹមនោះគណនី Twitter ផ្លូវការរបស់គណបក្សបាននិយាយកាលពីថ្ងៃអង្គារថា “បក្ស Kuomintang (KMT) តែងតែការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនតៃវ៉ាន់ និងជំរុញការអភិវឌ្ឍន៍ដោយសន្តិភាព ស្ថិរភាពនៃទំនាក់ទំនងឆ្លងច្រកសមុទ្រ ក៏ដូចជាស្ថិរភាពក្នុងតំបន់ដោយប្រើឈ្មោះមន្ត្រីរដ្ឋាភិបាលទីក្រុងតៃប៉ិ និងសាធារណរដ្ឋចិន ។
បក្ស KMT បានបន្ថែមថា “នោះជាហេតុផលដែលយើងបញ្ជូនគណៈប្រតិភូស្វែងរកការពិតកាលពីថ្ងៃទី ១០ ខែសីហា ទៅទស្សនាសហគមន៍តៃវ៉ាន់ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសចិនដីគោកភាគខាងត្បូង ហើយដំណើរទស្សនកិច្ចនយោបាយនេះមានគោលបំណងដើម្បីសិក្សាទស្សនៈ និងការផ្តល់ជំនួយឲ្យពួកគេតែប៉ុណ្ណោះ” ។

ចំណែកយោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលរបស់តៃវ៉ាន់ (CNA) បានឲ្យដឹងថា ប្រធានាធិបតីលោកស្រី Tsai Ing-wen ដែលជាប្រធានគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ (DPP) ក៏បាននិយាយនៅក្នុងកិច្ចប្រជុំរបស់បក្សដែរថា ដំណើរទស្សនកិច្ចរបស់ប្រតិភូ KMT ធ្វើឲ្យប្រជាជនតៃវ៉ាន់ខកចិត្ត ហើយអាចផ្ញើសារខុសទៅកាន់ពិភពខាងក្រៅអំពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងលើកោះដែលបង្កឡើងដោយក្រុងប៉េកាំង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោកស្រី Pelosi ការពារដំណើរទស្សនកិច្ចទៅ តៃវ៉ាន់ ក្រោយសរសើរ ចិន ពេញៗមាត់

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ