ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ព្រមានសងសឹក កម្ទេចអាជ្ញាធរក្រុងសេអ៊ូល ចំពោះការធ្វើឲ្យផ្ទុះកូវីដ នៅកូរ៉េខាងជើង (មានវីដេអូ)
នៅថ្ងៃព្រហស្បតិ៍ទី១១ខែសីហានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូងថា ជាអ្នកបង្កឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅក្នុងប្រទេស ហើយបានព្រមាន “សងសឹក” បន្ទាប់ពីទីក្រុងព្យុងយ៉ាង ប្រកាសជ័យជម្នះលើការផ្ទុះឡើងនៃមេរោគនេះ។

កូរ៉េខាងជើងធ្លាប់និយាយថា “វត្ថុចម្លែក” នៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង បានបណ្តាលឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងរដ្ឋមួយនេះ ប៉ុន្តែជាការអះអាងដែលទីក្រុងសេអ៊ូល ច្រានចោល។
អស់រយៈពេលជាច្រើនឆ្នាំ សកម្មជនកូរ៉េខាងត្បូង បានបង្ហោះប៉េងប៉ោងភ្ជាប់ជាមួយខិត្តប័ណ្ណឃោសនា និងប្រាក់ដុល្លារអាមេរិកនៅតាមព្រំដែន ដែលទីក្រុងព្យុងយ៉ាងបានតវ៉ាជាយូរមកហើយ ហើយបម្រាមមួយបានចូលជាធរមានក្នុងឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្អូនស្រីរបស់លោក គីម ជុងអ៊ុន ឈ្មោះ យូ ជុង បានស្តីបន្ទោសសកម្មភាពទាំងនេះ ថានាំឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងប្រទេស ដោយនិយាយថា វាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
នាងនិយាយថា ប្រទេសជាច្រើន និងអង្គការសុខភាពពិភពលោក សុទ្ធតែបានទទួលស្គាល់គ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺឆ្លង តាមរយៈការប៉ះពាល់ទៅនឹងវត្ថុដែលមានមេរោគ។
នាងបន្តថា “វាគួរឲ្យបារម្ភខ្លាំងណាស់ដែលកូរ៉េខាងត្បូង កំពុងផ្ញើខិត្តប័ណ្ណ លុយ កូនសៀវភៅមិនស្អាត និងទំនិញចូលក្នុងតំបន់របស់យើង”។

នាង យូ ជុង ព្រមានថា “ទីក្រុងព្យុងយ៉ាងកំពុងពិចារណា ការឆ្លើយតបយ៉ាងខ្លាំងក្លា។ ប្រសិនបើប៉េងប៉ោងនៅតែបន្តហោះចូលមក យើងនឹងឆ្លើយតបដោយការកម្ទេចមិនត្រឹមតែវីរុសប៉ុណ្ណោះទេ ថែមទាំងអាជ្ញាធរកូរ៉េខាងត្បូងផងដែរ”។
ការអត្ថាធិប្បាយនេះ បានកើតឡើងបន្ទាប់ពីបងប្រុសរបស់នាង ប្រកាសជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រោយមន្រ្តីបានរាយការណ៍ថា មិនមានករណីថ្មីនៃវីរុសនេះសោះ រយៈពេលជិតពីរសប្តាហ៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង ប្រកាសយកឈ្នះលើកូវីដ ទោះលោក គីម ចេញរោគសញ្ញាគ្រុនក្តៅ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ