ព័ត៌មានអន្ដរជាតិ
ចិន ព្រមានជាថ្មី! ខ្លួនត្រៀមរួចហើយ ក្នុងការដណ្តើមយក កោះតៃវ៉ាន់ (មានវីដេអូ)
ប្រទេសចិន បានចេញការគំរាមថ្មីបំផុតរបស់ខ្លួនចំពោះតៃវ៉ាន់ ដោយព្រមានថា ខ្លួនត្រៀមរួចហើយក្នុងការប្រើគ្រប់មធ្យោបាយចាំបាច់ ដើម្បីដណ្តើមយកកោះនេះ។

ឯកអគ្គរដ្ឋទូតថ្មីរបស់ទីក្រុងប៉េកាំង ប្រចាំប្រទេសអូស្ត្រាលី លោក Xiao Qian មិនបានច្រានចោលការប្រើប្រាស់កម្លាំងឡើយ បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុនដោយអ្នកនយោបាយជាន់ខ្ពស់អាមេរិកលោកស្រី Nancy Pelosi បានជំរុញឲ្យមានភាពតានតឹងបន្ថែមទៀត ហើយនាំឲ្យចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតធំបំផុតមិនធ្លាប់មាន នៅជុំវិញកោះតៃវ៉ាន់។
បន្ទាប់ពីសមយុទ្ធយោធារយៈពេលប្រាំមួយថ្ងៃ លោក Xiao Qian និយាយថា “យើងមិនអាចច្រានចោលជម្រើសក្នុងការប្រើប្រាស់មធ្យោបាយផ្សេងទៀតបានទេ។ ដូច្នេះនៅពេលចាំបាច់ នៅពេលដែលមានការបង្ខិតបង្ខំ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់។ តើមានន័យយ៉ាងណាចំពោះ មធ្យោបាយចាំបាច់? អ្នកសាកស្រមៃមើលទៅ”។

បេសកជនរូបនេះបានអះអាងទៀតថា “ចិនបានអត់ធ្មត់ខ្លាំងណាស់ ខណៈពេលរង់ចាំការបង្រួបបង្រួមដោយសន្តិវិធី។ ប្រជាជនភាគច្រើននៅតៃវ៉ាន់ជឿថា ពួកគេជាជនជាតិចិន ហើយសមនឹងនិយាយអំពីអនាគតរបស់ពួកគេ ថ្វីបើអ្នកខ្លះប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការបង្រួបបង្រួមក៏ដោយ”។
ដោយឡែក សេចក្តីថ្លែងការណ៍ខ្លាំងៗ ដែលចេញដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន ក៏បានបដិសេធក្នុងការច្រានចោលការប្រើប្រាស់កម្លាំងផងដែរ។ សេចក្តីថ្លែងការណ៍នោះបន្ថែមថា “មិនធ្លាប់មានពីមុនមកទេ ពេលនេះយើងនៅកាន់តែជិត កាន់តែជឿជាក់ និងមានសមត្ថភាពដើម្បីសម្រេចបាននូវគោលដៅនៃការស្តារជាតិឡើងវិញ”។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក ប្រទេសចិនបានបញ្ជូននាវា និងយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មិនផ្លូវការដែលពុះចែកឆ្នេរសមុទ្រ ហើយមីស៊ីលបានហោះលើទីក្រុងតៃប៉ិ និងចូលទៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់។
តៃវ៉ាន់ ក៏បានធ្វើសមយុទ្ធកាំភ្លើងធំផងដែរកាលពីថ្ងៃអង្គារ ដែលក្លែងធ្វើជាការការពារប្រឆាំងនឹងការវាយប្រហារលើខ្លួន ខណៈមេដឹកនាំរបស់ខ្លួនបានប្តេជ្ញាថា ពួកគេមិនភ័យខ្លាច មហាអំណាចជិតខាងរបស់ពួកគេសូម្បីបន្តិច៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន ហៅអាមេរិក ថាជា “អ្នកញុះញង់ខ្លាំងជាងគេបំផុត” ក្នុងវិបត្តិ រុស្ស៊ី-អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ