ព័ត៌មានអន្ដរជាតិ
អគ្គមេធាវីអាមេរិក ចេញមុខបញ្ជាក់ ពាក់ព័ន្ធការឆែកឆេរផ្ទះលោក Trump (មានវីដេអូ)
អគ្គមេធាវីអាមេរិកលោក Merrick Garland បានចេញមុខការពារ ប្រតិបត្តិការវាយឆ្មក់របស់ FBI ដែលធ្វើឡើងនៅផ្ទះអតីតប្រធានាធិបតី Donald Trump ក្នុងរដ្ឋ Florida កាលពីដើមសប្តាហ៍នេះ ដោយនិយាយថា លោកផ្ទាល់គឺជាអ្នកអនុញ្ញាតឲ្យធ្វើការឆែកឆេរនោះ។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែសីហា លោក Garland បានប្រាប់អ្នកកាសែតថា ក្រសួងយុត្តិធម៌ បានស្នើសុំចៅក្រមសហព័ន្ធ ឲ្យចេញដីកាដែលអនុម័តដោយតុលាការ ដែលអនុញ្ញាតឲ្យមានការឆែកឆេរ និងឯកសារទាក់ទង។
លោក Garland និយាយថា “ក្រសួងបានដាក់សំណើឲ្យផ្សព្វផ្សាយជាសាធារណៈ នូវដីកា និងឯកសារ តាមការបញ្ជាក់របស់អតីតប្រធានាធិបតី ចំពោះការឆែកឆេរ កាលៈទេសៈជុំវិញ និងការចាប់អារម្មណ៍ជាសាធារណៈយ៉ាងច្រើនទៅលើបញ្ហានេះ”។
ទោះបីជាយ៉ាងណាក៏ដោយ អគ្គមេធាវីមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈនៃការស៊ើបអង្កេត ដែលនាំទៅដល់ការឆែកឆេរផ្ទះ Mar-a-Lago របស់លោក Trump ក្នុងរដ្ឋ Florida កាលពីយប់ថ្ងៃចន្ទនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិកបានដកស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណ ដោយនិយាយថា ការស៊ើបអង្កេតនេះ កំពុងផ្តោតលើការកាន់កាប់ឯកសារសម្ងាត់មិនបានត្រឹមត្រូវ។

លោក Garland លើកឡើងថា “ខ្ញុំបានយល់ព្រមដោយផ្ទាល់ នូវការសម្រេចចិត្តចេញដីកាឆែកឆេរក្នុងរឿងនេះ។ ក្រសួងយុត្តិធម៌ មិនបានចាត់វិធានការស្រាល ដើម្បីឆែកឆេរផ្ទះរបស់ប្រជាពលរដ្ឋទេ ហើយនោះនឹងប្រើប្រាស់មធ្យោបាយរំខានតិចតួច តាមដែលអាចធ្វើទៅបាន”។
ការឆែកឆេរនៅផ្ទះរបស់លោក Trump បានបង្កឲ្យមានកំហឹង ក្នុងចំណោមអ្នកគាំទ្ររបស់គាត់ ខណៈសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួន បានប្តេជ្ញាថានឹងស៊ើបអង្កេតលើក្រសួងយុត្តិធម៌ រួមទាំងលោក Garland ផងដែរ ប្រសិនបើពួកគេទទួលបានអំណាចនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខ។

អ្នកផ្សេងទៀតបានគំរាមកំហែងថានឹងរារាំង FBI ពីការបន្តទទួលបានមូលនិធិ ដោយចោទប្រកាន់ភ្នាក់ងារអនុវត្តច្បាប់នានាដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតលើគោលដៅរបស់លោក Trump ថា កំពុងរៀបចំឆាកល្ខោននយោបាយ។
សេចក្តីថ្លែងការណ៍របស់លោក Garland ក៏បានកើតឡើងផងដែរ ចំពេលមានរបាយការណ៍អំពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃអំពើហិង្សា និងការគំរាមផ្ទុះ “សង្រ្គាមស៊ីវិល” ពីសំណាក់អ្នកគាំទ្រលោក Trump តាមអ៊ីនធឺណិត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ លោក ត្រាំ មិនឆ្លើយសំណួរ នៅក្នុងការស៊ើបអង្កេត ចូលទៅក្នុងក្រុមហ៊ុនរបស់គាត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?