ព័ត៌មានអន្ដរជាតិ
Bloomberg ៖ រុស្ស៊ី ឈ្នះទីផ្សារថាមពល ទោះរងទណ្ឌកម្មពីលោកខាងលិច អ្នកចាញ់អាចជា អឺរ៉ុប
បើយោងតាមអត្ថបទអធិប្បាយសរសេរដោយអ្នកសារព័ត៌មាន Bloomberg លោក Javier Blas បានឲ្យដឹងថា រុស្ស៊ីកំពុងឈ្នះក្នុងទីផ្សារថាមពល បើទោះជាទទួលរងនូវការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចក្ដី ហើយសហភាពអឺរ៉ុបទៅវិញទេដែលអាចប្រឈមមុខនឹងវិបត្តិថាមពលនៅរដូវស្លឹកឈើជ្រុះ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/Blas.jpg)
លោក Blas បាននិយាយថា កាលពីខែកក្កដា ទិន្នផលប្រេងរបស់រុស្ស៊ីបានវិលមករកកម្រិតដូចដើមវិញ មុនពេលប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ពោលរុស្ស៊ីផលិតថាមពលបានជាមធ្យមប្រហែល ១០.៨ លានបារ៉ែលក្នុងមួយថ្ងៃ ។
អត្ថបទរបស់អ្នកសារព័ត៌មានគ្រប់គ្រងផ្នែកថាមពល និងទំនិញបានសរសេរទៀតថា “រុស្ស៊ីបានរកឃើញអតិថិជនថ្មីសម្រាប់ការទិញថាមពលឧស្ម័នរាប់លានបារ៉ែលក្នុងមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ុនចម្រាញ់ប្រេងនៅអឺរ៉ុបបានបញ្ឈប់ការទិញ ដោយសារតែការដាក់ទណ្ឌកម្មដោយខ្លួនឯង” ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/Blas-1.jpg)
លោកបានបន្តថា ប្រេងឆៅភាគច្រើនគឺដឹកទៅអាស៊ី ពិសេសឥណ្ឌា ព្រមទាំងតួកគី និងកន្លែងផ្សេងទៀតនៅមជ្ឈិមបូព៌ា ។ ដោយសារប្រេងឆៅម៉ាក Brent កំពុងតែឡើងថ្លៃប្រហែល ១០០ ដុល្លារក្នុងមួយបារ៉ែល ហើយខណៈដែលរុស្ស៊ីអាចផ្តល់ការបញ្ចុះតម្លៃសម្រាប់ការលក់នេះ ចំណូលធំៗបានចូលមកក្នុងវិមានក្រឹមឡាំង ហើយធ្វើឲ្យទណ្ឌកម្មថាមពលប្រឆាំងនឹងទីក្រុងមូស្គូមិនមានប្រសិទ្ធភាពសូម្បីបន្តិច ។
លោក Blas បាននិយាយថា ជោគជ័យនយោបាយរបស់រុស្ស៊ីមានដូចជា ក្នុងខែមីនា និងមេសា អ្នកនយោបាយលោកខាងលិចគិតថា OPEC ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមនឹងផ្តាច់សម្ព័ន្ធភាពរបស់ខ្លួនជាមួយរុស្ស៊ី ប៉ុន្តែវាផ្ទុយស្រឡះទាំងអស់ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/Blas-2.jpg)
ជាចុងក្រោយលោក Blas បញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចលៃលកលើប្រាក់ចំណូលដោយការរឹតបន្តឹងការលក់ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប ដែលកំពុងតែប្រឈមការកើនឡើងតម្លៃថាមពលលក់រាយយ៉ាងធ្ងន់ធ្ងរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើង ផ្ដល់ទាហាន ១០ ម៉ឺននាក់ឲ្យ រុស្ស៊ី ជួយកម្ចាត់ អ៊ុយក្រែន (មានវីដេអូ)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?