Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចោទ អ៊ុយក្រែន ប្រព្រឹត្តអំពើភេរវកម្ម ក្រោយបាញ់ផ្លោងលើរោងចក្រ​ថាមពលនុយក្លេអ៊ែរ

បានផុស

នៅ

ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងកៀវថាកំពុងប្រព្រឹត្ត “អំពើភេរវកម្មនុយក្លេអ៊ែរ” បន្ទាប់ពីការបាញ់ផ្លោងរបស់អ៊ុយក្រែនលើទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលវាអាចនាំឲ្យមានគ្រោះមហន្តរាយអាក្រក់ជាងហេតុការណ៍ផ្ទុះរោងចក្រ Chernobyl ដ៏ល្បីល្បាញកាលពីឆ្នាំ ១៩៨៦ ទៅទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះក្រុមប្រទេស G7 និងសហភាពអឺរ៉ុប (EU) បានសម្តែងការព្រួយបារម្ភចំពោះការគំរាមកំហែងដែលបង្កឡើងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ី ដោយជំរុញឲ្យទីក្រុងមូស្គូប្រគល់រោងចក្រនុយក្លេអ៊ែររបស់ប្រទេសដែលហែកហួរដោយសង្រ្គាមទៅឲ្យរដ្ឋាភិបាលនៅទីក្រុងកៀវវិញ ។

ដូចគ្នានេះដែរ អង្គការសហប្រជាជាតិ (UN) ក៏ទើបតែចេញការព្រួយបារម្ភផងដែរ បន្ទាប់ពីការបាញ់ផ្លោងចំនួន ១០ លើកលើការិយាល័យ និងស្ថានីយ៍ពន្លត់អគ្គិភ័យនៃរោងចក្រថាមពលដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ។

គួរបញ្ជាក់ថា ស្ថានីយ៍ Zaporizhzhia គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលផលិតបានប្រហែល ២០ ភាគរយនៃថាមពលអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន ហើយត្រូវបានកងកម្លាំងរុស្ស៊ីវាយដណ្ដើមយកកាលពីថ្ងៃទី ៤ ខែមីនា បន្ទាប់ពីបើកការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ឈ្នះទីផ្សារថាមពល ទោះរងទណ្ឌកម្មពីលោកខាងលិច អ្នកចាញ់អាចជា អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម