Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភពបង្ហើបថា FBI ឆែកឆេរផ្ទះលោក ត្រាំ ដើម្បីស្វែងរកឯកសារសម្ងាត់ ទាក់ទងអាវុធនុយក្លេអ៊ែរ (មានវីដេអូ)

បានផុស

នៅ

ប្រភពមួយបានឲ្យដឹងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១១ខែសីហាថា ភ្នាក់ងារ FBI ដែលបានវាយឆ្មក់ផ្ទះនៅ Florida របស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី០៨ខែសីហា គឺដើម្បីស្វែងរកឯកសារសម្ងាត់ ទាក់ទងនឹងអាវុធនុយក្លេអ៊ែរ។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មានបានលេចឡើងភ្លាមៗ បន្ទាប់ពីអគ្គមេធាវី Merrick Garland បង្ហាញខ្លួននៅចំពោះមុខកាមេរ៉ា ដើម្បីការពារការឆែកឆេរ និងអះអាងថា គាត់ផ្ទាល់គឺជាអ្នកយល់ព្រមលើប្រតិបត្តិការវាយឆ្មក់នៅ Mar-a-Lago ក្នុងទីក្រុង Palm Beach។

រឿងរ៉ាវពាក់ព័ន្ធនឹងការឆែកឆេរដែលមិនធ្លាប់មានពីមុនមក ក្នុងលំនៅដ្ឋានរបស់អតីតប្រធានាធិបតី បានអង្រួនពិភពនយោបាយចាប់តាំងពីថ្ងៃចន្ទមក ហើយក្រសួងយុត្តិធម៌កំពុងរងសម្ពាធកាន់តែខ្លាំងឡើង ឲ្យពន្យល់អំពីការសម្រេចចិត្តរបស់ខ្លួន។

លោក Garland បាននិយាយថា គាត់មិនអាចបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីអ្វីដែលជំរុញឲ្យមានការប្រមាញ់នោះទេ ប៉ុន្តែប្រភពជាច្រើនបានប្រាប់កាសែត Washington Post ថា ប្រតិបត្តិការនោះគឺពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ។

ទោះបីជាយ៉ាងណាក៏ដោយ ​គេ​មិន​បាន​និយាយទេ​ថា តើ​វា​ពាក់ព័ន្ធ​នឹងកម្មវិធីនុយក្លេអ៊ែររបស់​សហរដ្ឋ​អាមេរិក​ឬ របស់ប្រទេសផ្សេង៕

សូមទស្សនាវីដេអូ​៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អគ្គមេធាវីអាមេរិក ចេញមុខបញ្ជាក់ ពាក់ព័ន្ធការឆែកឆេរផ្ទះលោក Trump

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម