Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ប្រាប់ឲ្យមន្ត្រី ឈប់និយាយអំពីយុទ្ធសាស្ត្រយោធារបស់ អ៊ុយក្រែន ជាមួយអ្នកសារព័ត៌មាន 

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែសីហា បានប្រាប់មន្ត្រីរដ្ឋាភិបាល ឲ្យឈប់និយាយជាមួយអ្នកសារព័ត៌មានអំពីយុទ្ធសាស្ត្រយោធារបស់ទីក្រុង កៀវ ប្រឆាំងនឹងរុស្ស៊ី ដោយលោកអះអាងថា ការកត់សម្គាល់បែបនេះគឺជា ភាពគ្មានទំនួលខុសត្រូវ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការបំផ្ទុះដ៏ធំ ដែលបានបំផ្លិចបំផ្លាញមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅតំបន់ Crimea កាលពីថ្ងៃអង្គារ, កាសែត New York Times និង Washington Post បានដកស្រង់សម្តីមន្ត្រីមិនបញ្ចេញអត្តសញ្ញាណដោយនិយាយថា កងកម្លាំងអ៊ុយក្រែនគឺជាអ្នកទទួលខុសត្រូវ ផ្ទុយទៅវិញ រដ្ឋាភិបាលក្នុងទីក្រុង កៀវ បានបដិសេធបញ្ជាក់ថាតើ ខ្លួនជាអ្នកនៅពីក្រោយការផ្ទុះនោះមែនឬក៏អត់។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចថា “សង្គ្រាមមិនមែនជាពេលវេលាដើម្បីអួតអាង និងការនិយាយខ្លាំងៗនោះទេ។ បើអ្នកបង្ហាញព័ត៌មានលម្អិតកាន់តែតិចនៃផែនការការពាររបស់អ្នក នោះអ្នកនឹងអាចអនុវត្តផែនការទាំងនោះបាន កាន់តែប្រសើរ”។

លោកបន្តថា​ “ប្រសិនបើអ្នកចង់ឲ្យគេចាប់អារម្មណ៍ នោះជារឿងមួយ។ វាជាភាពគ្មានទំនួលខុសត្រូវទាល់តែសោះ។ ប្រសិនបើអ្នកចង់យកជ័យជម្នះឲ្យអ៊ុយក្រែន នោះគឺជារឿងមួយផ្សេង ហើយអ្នកគួរតែដឹងពីការទទួលខុសត្រូវរបស់អ្នកចំពោះរាល់ពាក្យដែលអ្នកនិយាយអំពីផែនការរដ្ឋរបស់យើងសម្រាប់ការពារ ឬការវាយប្រហារតបត”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ រុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតនៅមាត់ជ្រោះ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម