ព័ត៌មានអន្ដរជាតិ
កងទ័ពអាកាសថៃ និងចិន នឹងធ្វើសមយុទ្ធរួមគ្នា នៅ ២ថ្ងៃខាងមុខនេះ
ប្រភពព័ត៌មានបានឱ្យដឹងថា កងទ័ពអាកាសថៃ និងកងទ័ពអាកាសចិន ត្រៀមរៀបចំធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ឬការហ្វឹកហាត់ចម្រុះ (Falcon Strike 2022) បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល ២ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ សមយុទ្ធរួមគ្នានេះ នឹងធ្វើឡើងនៅថ្ងៃទី ១៤-២៥ ខែសីហា ឆ្នាំ២០២២ នៅកងទ័ពជើងអាកាស២៣ ខេត្តឧដនថានីប្រទេសថៃ។

យោងតាមការបញ្ជាក់របស់កងទ័ពអាកាសថៃថា សមយុទ្ធរួមគ្នានេះ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងជំរុញការយល់ដឹងឱ្យកាន់តែប្រសើរឡើងរវាងកងទ័ពអាកាសនៃប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាពខាងអាកាសចរណ៍ រវាងកងទ័ពអាកាសថៃ និងកងទ័ពអាកាសចិន ព្រមទាំងតភ្ជាប់ទំនាក់ទំនង និងសាមគ្គីភាពចំពោះកងទ័ពគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា សមយុទ្ធនេះបានកើតឡើងខណៈពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន និងតៃវ៉ាន់ កំពុងឡើងកម្ដៅ ដោយនិយាយថា ប្រទេសថៃគឺជាសម្ព័ន្ធមិត្តដែលមានទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះមានការព្យាយាមពង្រឹងទំនាក់ទំនងជាមួយចិន ដោយមានរបាយការណ៍អំពីលទ្ធកម្មការពារជាតិជាញឹកញាប់ពីប្រទេសចិន។
Reuters នៅបាននិយាយថា កងទ័ពអាកាសថៃគឺជាកងទ័ពអាកាសមួយដែលមានឧបករណ៍ពេញលេញបំផុតនៅអាស៊ីអាគ្នេយ៍ ហើយកំពុងព្យាយាមបញ្ជាទិញយន្តហោះចម្បាំង F-35 ពីក្រុមហ៊ុន Lockheed Martin Corp ដើម្បីជំនួសយន្តហោះ F-16 ចាស់ៗមួយចំនួន។
ប្រភពពីកងទ័ពអាកាសថៃម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រទេសថៃនឹងមិនប្រើប្រាស់យន្ត F-16 ក្នុងក្នុងការធ្វើសមយុទ្ធរួមគ្នាជាមួយចិននេះទេ ប៉ុន្តែជំនួសមកវិញដោយប្រើប្រាស់យន្តហោះចម្បាំង Saab JAS-39 “Gripen” និង Alpha Jet របស់អាល្លឺម៉ង់ជំនួសវិញ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ pptvhd
ចុចអាន៖ លោក Zelensky ប្រាប់ឲ្យមន្ត្រី ឈប់និយាយអំពីយុទ្ធសាស្ត្រយោធារបស់ អ៊ុយក្រែន ជាមួយអ្នកសារព័ត៌មាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ