Connect with us

ព័ត៌មានអន្ដរជាតិ

FBI យកបានឯកសារសម្ងាត់បំផុត ក្នុងការឆែកឆេរផ្ទះលោក ត្រាំ

បានផុស

នៅ

យោងតាមដីកាឆែកឆេរ, FBI យកបានសំណុំឯកសារចំនួន១១ ក្នុងការវាយឆ្មក់ផ្ទះនៅ Florida របស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងសប្តាហ៍នេះ។

អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃ្លាំងសម្ងាត់នោះ រួមមានទាំងឯកសារ ដាក់សញ្ញាថា “TS/SCI” ដែលសម្គាល់ជាសម្ភារសម្ងាត់កំពូល ដែលអាចបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបដិសេធ​រាល់​ការ​ធ្វើ​ខុស។

នេះគឺជាលើកទីមួយហើយ ដែលផ្ទះរបស់អតីតប្រធានាធិបតី ត្រូវបានឆែកឆេរនៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ។

ប្រអប់ដាក់របស់របរជាង ២០ ត្រូវបានថតកាលពីថ្ងៃចន្ទទី០៨ខែសីហា រួមទាំងរូបថតមួយអាល់ប៊ុម, កំណត់ហេតុសរសេរដោយដៃ, ព័ត៌មានមិនជាក់លាក់អំពីប្រធានាធិបតីបារាំង និងលិខិតបញ្ជាក់ដែលសរសេរក្នុងនាមសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់លោក ត្រាំ គឺលោក Roger Stone ផងដែរ។

ដីកាបង្ហាញថា ភ្នាក់ងារ FBI កំពុងរកមើលការរំលោភដែលអាចកើតមាន លើច្បាប់ចារកម្មដែលចែងថា វាជារឿងខុសច្បាប់ក្នុងការរក្សា ឬបញ្ជូនព័ត៌មានសន្តិសុខជាតិដែលមានគ្រោះថ្នាក់។

ដីកាបានកត់សម្គាល់ថា ទីតាំងដែលត្រូវបានឆែកឆេរនៅ Mar-a-Lago គឺរួមមានទាំងតំបន់មួយដែលគេហៅថា “ការិយាល័យ៤៥” និងបន្ទប់ស្តុកទុកផងដែរ ប៉ុន្តែមិនមែនជាបន្ទប់ភ្ញៀវឯកជនដែលត្រូវបានប្រើប្រាស់ដោយលោក Trump និងបុគ្គលិករបស់គាត់នោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រភពបង្ហើបថា FBI ឆែកឆេរផ្ទះលោក ត្រាំ ដើម្បីស្វែងរកឯកសារសម្ងាត់ ទាក់ទងអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

សេចក្ដីជូនដំណឹង២៧ វិនាទី មុន

ឯកឧត្តម ទេព អស្នារិទ្ធ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

សេចក្ដីជូនដំណឹង២ នាទីutes មុន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ៩ នាទីutes មុន

អង្គការដោះមីនចំនួន៣ធ្វើការរំសាយបុគ្គលិកបន្ទាប់ពីអស់ជំនួយពី USAID

សេចក្ដីជូនដំណឹង៩ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម