ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រកាសគ្រោះរាំងស្ងួតនៅតំបន់មួយចំនួន
ចក្រភពអង់គ្លេស បានប្រកាសជាផ្លូវការនូវគ្រោះរាំងស្ងួតនៅតំបន់មួយចំនួន កាលពីថ្ងៃសុក្រ ទី១២ខែសីហា ខណៈក្រុមគ្រួសារនានា ត្រូវប្រឈមមុខនឹងការរឹតត្បិតលើការប្រើប្រាស់ទឹក ក្នុងអំឡុងពេលនៃអាកាសធាតុក្តៅ និងស្ងួតហួតហែងអូសបន្លាយពេល។

ទីភ្នាក់ងារបរិស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្នែកខ្លះនៃភាគខាងត្បូង កណ្តាល និងខាងកើតប្រទេសអង់គ្លេស ឥឡូវនេះស្ថិតក្នុងស្ថានភាពគ្រោះរាំងស្ងួត ដែលមានន័យថា ក្រុមហ៊ុនទឹកនានា នឹងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងផលប៉ះពាល់នៃអាកាសធាតុរាំងស្ងួតលើកសិករ និងបរិស្ថាន។

បន្ទាប់ពីកិច្ចប្រជុំនៃក្រុមគ្រោះរាំងស្ងួតជាតិ, រដ្ឋមន្ត្រីក្រសួងទឹកលោក Steve Double បាននិយាយថា “ក្រុមហ៊ុនទឹកទាំងអស់បានធានាដល់យើងជាថ្មីថា ការផ្គត់ផ្គង់សំខាន់ៗនៅតែមានសុវត្ថិភាព ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ថា វាជាកាតព្វកិច្ចរបស់ពួកគេក្នុងការរក្សាការផ្គត់ផ្គង់ទាំងនោះ”។
លោកបន្ថែមថា “យើងបានត្រៀមខ្លួនល្អជាងពេលមុន សម្រាប់រយៈពេលនៃអាកាសធាតុរាំងស្ងួត ប៉ុន្តែយើងនឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាព រួមទាំងផលប៉ះពាល់ដល់កសិករ និងបរិស្ថាន ហើយចាត់វិធានការបន្ថែមទៀតតាមការចាំបាច់”។

កិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីអ្វី ដែលគេអះអាងាជាខែកក្កដាស្ងួតហួតហែងបំផុតនៅក្នុងប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ ១៩៣៥មក។ មានតែ៣៥ភាគរយប៉ុណ្ណោះនៃកម្រិតទឹកភ្លៀងជាមធ្យមសម្រាប់ខែនេះ ដែលបានធ្លាក់ចុះ ហើយផ្នែកខ្លះនៃប្រទេសអង់គ្លេស និងវេលស៍ ឥឡូវនេះស្ថិតក្នុងពាក់កណ្តាលនៃការប្រកាសអាសន្ន។
គួរបញ្ជាក់ថា គ្រោះរាំងស្ងួតដែលប្រកាសលើកចុងក្រោយនៅប្រទេសអង់គ្លេសគឺឆ្នាំ ២០១៨៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីក្រុង បារាំង ជាង ១០០ នៅតែគ្មានទឹកផឹក ដោយសារគ្រោះរាំងស្ងួត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ