Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសដាក់ពង្រាយកងទ័ពទៅអឺរ៉ុប ​ដើម្បីឆ្លើយ​តប​នឹង​ជម្លោះនៅ ​អ៊ុយក្រែន

បានផុស

នៅ

នាយកដ្ឋានកិច្ចការសាធារណៈរបស់កងទ័ពអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក កំពុងដាក់ពង្រាយកងទ័ពប្រហែល ២៦០ នាក់ពីរដ្ឋ Kentucky ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍បាននិយាយកាលពីថ្ងៃសុក្រទី១២ខែសីហាថា “នាយកដ្ឋានកងទ័ពនៅថ្ងៃនេះ សូមប្រកាសពីការដាក់ពង្រាយទីស្នាក់ការកងពលធំទ្រទ្រង់ទី១០១ ពីទីក្រុង Fort Campbell នៃរដ្ឋ Kentucky ដើម្បីគាំទ្រការប្តេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តអឺរ៉ុប និងអង្គការណាតូរបស់យើង”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការដាក់ពង្រាយនេះ មិនមែនជាការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ចំពោះឥរិយាបថកងទ័ពអាមេរិកទាំងមូលនៅក្នុងទ្វីបអឺរ៉ុបនោះទេ នេះជាសកម្មភាពបណ្តោះអាសន្នក្នុងការឆ្លើយតបទៅនឹងជម្លោះនៅអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោក Zelensky ប្រាប់ឲ្យមន្ត្រី ឈប់និយាយអំពីយុទ្ធសាស្ត្រយោធារបស់ អ៊ុយក្រែន ជាមួយអ្នកសារព័ត៌មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម