ព័ត៌មានអន្ដរជាតិ
រដ្ឋបាល់ទិកចំនួន ២ បន្ថយទំនាក់ទំនងជាមួយ ចិន ដោយសារលោកស្រី Pelosi
ប្រទេសឡាតវី និងអេស្តូនីបានដកខ្លួនចេញពីក្រុមកិច្ចសហប្រតិបត្តិការ 16+1 រវាងប្រទេសចិនជាមួយបណ្តាប្រទេសអឺរ៉ុបខាងកើត និងកណ្តាល ហើយវាក៏ត្រូវបានគេមើលឃើញថាជាការកាត់បន្ថយចំណងទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងផងដែរ ។
ការដកខ្លួននេះធ្វើឡើង ចំពេលមានភាពតានតឹងលើកោះតៃវ៉ាន់ដែលបង្កឡើងដោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កាលពីដើមខែនេះ ដោយបណ្ដាលឲ្យប្រទេសចិនប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ក៏ដូចជាការដាក់ទណ្ឌកម្មលើប្រធានសភាអាមេរិករូបនេះផងដែរ ។
ពាក់ព័ន្ធនឹងដកខ្លួននេះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានស្វាគមន៍ការសម្រេចនេះ ដោយនិយាយថា “យើងគោរព និងគាំទ្រការសម្រេចចិត្តអធិបតេយ្យភាពរបស់អេស្តូនី និងឡាតវី ក្នុងការមិនចូលរួមក្នុងគំនិតផ្តួចផ្តើម 16+1” ។
ក្រសួងបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងជាមួយដៃគូនៅអឺរ៉ុបគឺជា “សសរស្តម្ភនៃវិធីសាស្រ្តរបស់រដ្ឋបាលសហរដ្ឋអាមេរិកនេះ” ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តណាមួយរបស់ទីក្រុងប៉េកាំង ។
គួរបញ្ជាក់ថា ទម្រង់ 16+1 មានតាំងពីឆ្នាំ ២០១២ មកម្ល៉េះ គឺដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍រួមគ្នារវាងទីក្រុងប៉េកាំង និងរដ្ឋអឺរ៉ុប ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ មិនខុសពី អាមេរិក, ចិន គំរាមឆ្លើយតបសាហាវៗលើ លីទុយអានី ក្រោយក្រុមមន្ត្រីធ្វើដំណើរមក តៃវ៉ាន់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ