ព័ត៌មានអន្ដរជាតិ
ចិន ឲ្យ រុស្ស៊ី និងអ៊ុយក្រែនបន្តការចរចាដោយរបៀបត្រជាក់
ប្រទេសចិនបានអំពាវនាវឲ្យទាំងរុស្ស៊ី និងអ៊ុយក្រែនបន្តការចរចាឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន ។

លោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ (UN) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា “យើងអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ចាប់ផ្តើមការចរចាឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្វែងរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែនក្នុងរបៀបត្រជាក់ និងសមហេតុផល ដោះស្រាយកង្វល់សន្តិសុខស្របច្បាប់របស់គ្នាទៅវិញទៅមក និងកសាងស្ថាបត្យកម្មសន្តិសុខប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព ទើបសម្រេចបាននូវសន្តិសុខរួមគ្នា” ។
ចំណែកទាក់ទិននឹងការវាយប្រហារនាពេលថ្មីៗនេះ ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន លោក Zhang បាននិយាយថា “យើងអាចដកហានិភ័យនុយក្លេអ៊ែរជាមូលដ្ឋាន កាត់បន្ថយការវិនិច្ឆ័យខុស និងជៀសវាងគ្រោះថ្នាក់ទាំងឡាយ គឺការចរចានេះឯង” ។

បច្ចុប្បន្នរុស្ស៊ីកំពុងគ្រប់គ្រងរោងចក្រនេះ បន្ទាប់ពីបានវាយដណ្ដើមយកពីអ៊ុយក្រែនកាលពីខែមីនា ខណៈភាគីជម្លោះទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបាញ់ផ្លោងរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនាពេលថ្មីៗនេះផងដែរ ។
ជាចុងក្រោយលោក Zhang បានអំពាវនាវឲ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃភាគីពាក់ព័ន្ធ និងបានជំរុញឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ ដើម្បីជួយសម្រួលដល់ដំណោះស្រាយសមស្របនៃវិបត្តិ និងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយការទូត ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ភាគីពាក់ព័ន្ធក្នុងការវិលត្រឡប់ទៅកាន់តុចរចា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រដ្ឋបាល់ទិកចំនួន ២ បន្ថយទំនាក់ទំនងជាមួយ ចិន ដោយសារលោកស្រី Pelosi

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង