ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអគ្គិសនី ឡាវ ប្រឈមបញ្ហាកង្វះថវិកា ព្រោះលក់តម្លៃទាបជាងថ្លៃដើម
ក្រុមហ៊ុនអគ្គិសនីឡាវនឹងបន្តប្រឈមមុខបញ្ហាខ្វះដើមទុន ពីព្រោះក្រៅពីមិនមានទំនប់វារីអគ្គិសនីដោយផ្ទាល់ខ្លួនហើយ ក្រុមហ៊ុននេះត្រូវលក់អគ្គិសនីក្នុងតម្លៃទាបជាងថ្លៃដើមទៀតផងដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ។

លោក Chan Thaboun Suk Aloun អគ្គនាយកក្រុមហ៊ុនអគ្គិសនីឡាវ (EDL) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ដំណើរការអាជីវកម្មរបស់អគ្គិសនីឡាវ នឹងបន្តប្រឈមមុខនឹងបញ្ហាខ្វះដើមទុន ដោយសារតែអគ្គិសនីឡាវមិនមានទំនប់ ឬប្រភពផលិតអគ្គិសនីផ្ទាល់ខ្លួននោះទេ ដូច្នេះត្រូវទិញអគ្គិសនីពីគម្រោងផ្សេងៗដែលជាការវិនិយោគដោយឯកជនឡាវ និងក្រុមហ៊ុនបរទេស ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺធ្វើយ៉ាងណាត្រូវគ្រប់គ្រងតម្លៃអគ្គិសនីឲ្យនៅកម្រិតដែលប៉ះពាល់តិចបំផុតតាមដែលអាចធ្វើទៅបានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះហើយទើបធ្វើឲ្យឡាវចាំបាច់ត្រូវលក់អគ្គិសនីក្នុងតម្លៃទាបជាងថ្លៃដើមជាក់ស្តែង និងជាហេតុបណ្តាលឲ្យខ្វះដើមទុនយ៉ាងដូច្នេះ ។
លោក Chan Thaboun និយាយថា “ប្រាក់ចំណូលស្ទើរតែ ៩៩ ភាគរយបស់អគ្គិសនីឡាវបានមកពីការលក់អគ្គិសនី ។ ចំណែកការចំណាយរបស់អគ្គិសនី សង្គមយល់ថា ប្រទេសឡាវមានទំនប់ផលិតអគ្គិសនីរហូតដល់ជាង ១០០ ជាប្រភពអគ្គិសនីរបស់អាស៊ាន ហេតុអ្វីបានជាតម្លៃអគ្គិសនីលក់ថ្លៃម្លេះ? តាមពិតទៅ គឺថាអគ្គិសនីឡាវមិនមានទំនប់វារីអគ្គិសនីផ្ទាល់ខ្លួនទេនាពេលបច្ចុប្បន្ននេះ ។ យើងបានទិញអគ្គិសនីពីទំនប់ផ្សេងៗរួចលក់បន្ត ថ្លៃទិញ និងប្រាក់ចំណូលពីការលក់អគ្គិសនីមិនអាចទូទាត់គ្នាបានទេ ហើយកន្លងមករដ្ឋាភិបាលតែងតែរក្សាតម្លៃអគ្គិសនីឲ្យនៅទាប“ ។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនអគ្គិសនីឡាវក៏ត្រូវប្រឈមមុខនឹងបញ្ហាកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរផងដែរ ដែលភាគច្រើនបណ្តាលមកពីបន្ទុកបំណុលខ្ពស់ គួបផ្សំនឹងកង្វះដើមទុនពីដំណើរការអាជីវកម្មជាបន្តបន្ទាប់ ដោយសារប្រសិទ្ធភាពនៃការគ្រប់គ្រងទាប ដែលធ្វើឲ្យអគ្គិសនីឡាវមានបន្ទុកបំណុលជាង ២,០០០ លានដុល្លារនាពេលបច្ចុប្បន្ន ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ VOA Lao

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ