ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ កំពុងអភិវឌ្ឍន៍យន្តហោះដ្រូនមានប្រសិទ្ធភាពដូច អ៊ុយក្រែន ប្រើទប់ រុស្ស៊ី
តៃវ៉ាន់បានបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងកំពុងអភិវឌ្ឍន៍យន្តហោះដ្រូនកាលពីថ្ងៃសៅរ៍ ដោយសារមើលឃើញប្រសិទ្ធភាពមិនធម្មតា ដែលអ៊ុយក្រែនធ្លាប់ប្រើប្រាស់ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

ក្នុងពិធីសម្ពោធនោះ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing wen បាននិយាយថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្ហាញពីសារៈសំខាន់នៃយានជំនិះគ្មានមនុស្សបើក ហើយលោកស្រីរំពឹងថា ឧស្សាហកម្ម UAV នឹងកើនឡើងនៅក្នុងសារៈសំខាន់មួយនេះ។

លោកស្រីក៏បានបន្តទៀតថា តៃវ៉ាន់នឹងបង្កើនសមត្ថភាពរបស់ខ្លួនយ៉ាងសកម្មក្នុងការការពារខ្លួន និងទប់ទល់នឹងវិសមភាពក្នុងអំណាចយោធាជាមួយចិន។ ទន្ទឹមនោះដែរ ចំណាត់ការរបស់កោះតៃវ៉ាន់ ធ្វើឡើងនៅពេលដែលអ៊ុយក្រែន ត្រូវគេរាយការណ៍ថា បានប្រើប្រាស់យន្តហោះដ្រូនយ៉ាងមានប្រសិទ្ធភាព ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

ជាក់ស្ដែង តៃវ៉ាន់កំពុងព្យាយាមពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតប្រព័ន្ធមួយ ដើម្បីផលិតយន្តហោះដ្រូន ដែលមានសមត្ថភាពខ្ពស់ដោយខ្លួនឯង ខណៈដែលប្រទេសចិន កំពុងបង្កើនសម្ពាធយោធារបស់ខ្លួនលើតៃវ៉ាន់កាន់តែខ្លាំងថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Zelensky ថា កងទ័ព រុស្ស៊ី ចាត់ទុកការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ជាគោលដៅពិសេស

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង