Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ជូនយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែក ចូលរួមសមយុទ្ធជាមួយ ថៃ

បានផុស

នៅ

កងទ័ពអាកាសចិនកាលពីថ្ងៃអាទិត្យបានបញ្ជូនយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងទៅកាន់ប្រទេសថៃ ដើម្បីចូលរួមក្នុងសមយុទ្ធយោធាជាមួយកងទ័ពអាកាសថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា ការធ្វើសមយុទ្ធលើកនេះនឹងផ្តោតលើការគាំទ្រដល់ប្រតិបត្តិការផ្លូវអាកាស ការវាយប្រហារគោលដៅផ្លូវគោក និងចល័តកងកម្លាំងទាំងក្រុមធំ និងក្រុមតូច ខណៈភាគី​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភយ៉ាងខ្លាំង​ចំពោះ​ការរុកចូល​ទៅ​មុខ​យ៉ាង​គឃ្លើន​របស់​ចិន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ។

ការដែលចិនពង្រីកសកម្មភាពយោធារបស់ខ្លួនចូលមកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះបានធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំទៅដល់ការលើកកម្ពស់ការប្រកួតប្រជែងទាំងផ្នែកយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចទាំងពីរព្រមៗគ្នាជាមួយនឹងទំនាក់ទំនងដែលមានភាពតានតឹងរួចទៅហើយ ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំ ឬការហ្វឹកហាត់ចម្រុះ (Falcon Strike 2022) រវាងប្រទេសថៃ និងចិននេះ បានធ្វើឡើងនៅចន្លោះថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល ២ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ VOA Thai

ចុចអាន ៖ WHO ប្រាប់កុំឲ្យយល់ច្រឡំ ជំងឺអុតស្វា មិនទាក់ទងនឹងសត្វស្វាឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម