Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី-កូរ៉េខាងជើង ចាប់ដៃគ្នាពង្រីកទំនាក់ទំនងទ្វេភាគី ទប់ទល់ការគំរាមកំហែងរបស់ អាមេរិក (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ប្រទេសទាំងពីរ នឹងចាប់ដៃគ្នាពង្រីកទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ និងស្ថាបនា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍នៅថ្ងៃចន្ទទី១៥ខែសីហានេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយថា នៅក្នុងលិខិតផ្ញើជូនលោក គីម សម្រាប់ទិវារំដោះប្រទេសកូរ៉េ, លោក ពូទីន បាននិយាយថា ទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយនឹងជួយពង្រឹងដល់សន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងតំបន់អាស៊ីឦសាន។

លោក គីម ក៏បានផ្ញើលិខិតមួយច្បាប់ទៅលោក ពូទីន វិញដែរ ដោយនិយាយថា មិត្តភាពរុស្ស៊ី-កូរ៉េខាងជើង ត្រូវបានបង្កើតឡើងក្នុងសង្គ្រាមលោកលើកទីពីរ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ដែលកាន់កាប់ឧបទ្វីបកូរ៉េ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

លោក គីម បន្តថា “កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ការគាំទ្រ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការបង្កហេតុពីកងកម្លាំងយោធាអរិភាព”។

ទោះបីជាយ៉ាងណាក៏ដោយ KCNA មិន​បាន​បញ្ជាក់ថាតើ ​កងកម្លាំង​អរិភាព ជាអ្នកណា​នោះ​ទេ ប៉ុន្តែ​វា​ជា​ធម្មតា គេ​បាន​ប្រើ​ពាក្យ​នេះ ​ដើម្បី​សំដៅ​ទៅ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

លោក គីម ព្យាករណ៍ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង នឹងរីកចម្រើន ដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៩ នៅពេលដែលលោកបានជួបជាមួយលោកពូទីន។

គួរបញ្ជាក់ថា កាលពីខែកក្កដា ប្រទេសកូរ៉េខាងជើង បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីចំនួនពីរ នៅភាគខាងកើតប្រទេសអ៊ុយក្រែន​ ថាជារដ្ឋឯករាជ្យ ហើយក្រុមមន្ត្រីបានលើកឡើងពីការរំពឹងទុកថា ពលករកូរ៉េខាងជើងអាចនឹងបញ្ជូនទៅកាន់តំបន់នោះដើម្បីជួយក្នុងវិស័យសំណង់ និងការងារផ្សេងទៀត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្រភព៖ លោក ស៊ី និង បៃដិន នឹងជួបទល់មុខគ្នាជាលើកដំបូងនៅ អាស៊ីអាគ្នេយ៍ ក្នុងខែវិច្ឆិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម