ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ឲ្យគណបក្សនយោបាយទាំងអស់សុំការអនុញ្ញាតជាមុនសិន បើចង់ជួបអង្គការអន្តរជាតិ
គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ាបានចេញសេចក្តីជូនដំណឹងតម្រូវឲ្យគណបក្សនយោបាយទាំងអស់សុំការអនុញ្ញាតជាមុនសិន បើចង់ជួបជាមួយជនបរទេស ឬអង្គការអន្តរជាតិណាមួយ ។
ការកែតម្រូវសុំឲ្យមានការអនុញ្ញាតជាមុននេះកើតឡើង បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតក្រោមការគ្រប់គ្រងរបស់យោធាដែលកំពុងដឹកនាំប្រទេស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានចេញវិធានការកំណត់មិនឲ្យគណបក្សនយោបាយទាំងអស់ជួបជាមួយជនបរទេស ឬអង្គការអន្តរជាតិណាមួយឡើយ នៅមុនការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ ។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ាក៏បានរាយការណ៍ដែរថា “គណៈកម្មាធិការរៀបចំការបោះឆ្នោតក៏បញ្ជាឲ្យគណបក្សនយោបាយត្រូវតែគោរពច្បាប់ប្រទេស ហើយប្រសិនបើភាគីទាំងអស់មិនបំពេញ ឬអនុវត្តតាមតម្រូវការនេះ ការចុះបញ្ជីគណបក្សនយោបាយរបស់ពួកគេនឹងត្រូវលុបចោល” ។
សេចក្តីថ្លែងការណ៍ក៏បានអះអាងដែរថា ការធ្វើបែបនេះ ក៏ដោយសារតែកន្លងមកមានភាពមិនប្រក្រតីបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោតសកលខែវិច្ឆិកា ឆ្នាំ ២០២០ ដោយមានការជ្រៀតជ្រែកពីស្ថានទូតបរទេស ក៏ដូចជាអង្គការសង្គមស៊ីវិលជាដើម ។
ដោយឡែកលោក Ko Ko Gyi មកពីគណបក្សប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រាប់អ្នកសារព័ត៌មានថា ការជួបជាមួយអង្គការបរទេស និងការទទួលបានជំនួយពីពួកគេគឺជាបញ្ហាផ្សេងគ្នា ហើយការរឹតបន្តឹងនេះគឺមិនអាចអនុវត្តបានទេ វាគឺខុសច្បាប់ទាំងស្រុង ។
ជាចុងក្រោយលោកបញ្ជាក់ថា ការជូនដំណឹងនេះមានគោលបំណងតាមដានចំណាត់ការរបស់អន្តរជាតិដើម្បីគាំទ្រដល់កម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីផ្ទុះការខឹងសម្បារយ៉ាងខ្លាំងពាក់ព័ន្ធនឹងការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ រូបកាលពីខែមុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ក្រុមហ៊ុនអគ្គិសនី ឡាវ ប្រឈមបញ្ហាកង្វះថវិកា ព្រោះលក់តម្លៃទាបជាងថ្លៃដើម
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា