ព័ត៌មានអន្ដរជាតិ
ចិន ចាត់វិធានការតបតថ្មី ជុំវិញដំណើររបស់ប្រតិភូសភា អាមេរិក ទៅតៃវ៉ាន់
លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនប្រឆាំងទៅនឹងទំនាក់ទំនងផ្លូវការណាមួយរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ហើយនឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់សហរដ្ឋអាមេរិក ។

នៅក្នុងការសរសេរបង្ហោះលើបណ្ដាញសង្គម លោក Liu បាននិយាយថា ដំណើរទស្សនកិច្ចថ្មីៗនេះរបស់គណៈប្រតិភូសភាអាមេរិក ដែលបានហោះទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកមិនចង់ឃើញស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់នោះទេ និងកំពុងជំរុញឲ្យមានការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ ជាពិសេសសកម្មភាពនេះគឺបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ។
លោកបាននិយាយថា “ទំនួលខុសត្រូវសម្រាប់ភាពតានតឹងបច្ចុប្បន្ននៅទូទាំងច្រកសមុទ្រតៃវ៉ាន់គឺស្ថិតនៅលើភាគីសហរដ្ឋអាមេរិកទាំងស្រុង ហើយអាមេរិកគួរតែទទួលនូវផលវិបាកទាំងអស់ពីដំណើរទស្សនកិច្ចរបស់សមាជិកសភាពាក់ព័ន្ធទៅកាន់កោះតៃវ៉ាន់” ។

អ្នកនាំពាក្យស្ថានទូតចិនរូបនេះបញ្ជាក់ថា “សមាជិកសភាអាមេរិកគួរតែធ្វើសកម្មភាពស្របតាមគោលនយោបាយចិនតែមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ ភាគីអាមេរិកគួរតែគោរពតាមគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួមទាំង ៣ របស់ចិន-អាមេរិក ហើយបញ្ឈប់រាល់ការចង់បានណាមួយលើកោះតៃវ៉ាន់” ។
គួរបញ្ជាក់ថា គណៈប្រតិភូអាមេរិកដែលមានសមាជិក ៥ នាក់ ដឹកនាំដោយសមាជិកព្រឹទ្ធសភារដ្ឋ Massachusetts មកពីគណបក្សប្រជាធិបតេយ្យគឺលោក Ed Markey បានធ្វើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ពោលមិនដល់ ២ សប្ដាហ៍ផង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះកាលពីដើមខែសីហា ដែលបានទាក់ទាញការថ្កោលទោស និងការឆ្លើយតបយ៉ាងខ្លាំងពីប្រទេសចិន រួមទាំងសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅជុំវិញកោះតៃវ៉ាន់ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ចិន បញ្ជូនយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែក ចូលរួមសមយុទ្ធជាមួយ ថៃ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ