ព័ត៌មានអន្ដរជាតិ
ប្រទេសជិតខាងរុស្ស៊ី អង្វរ សហរដ្ឋអាមេរិក ឲ្យជួយផ្នែកយោធា (មានវីដេអូ)
បណ្តារដ្ឋបាល់ទិក និងប្រទេសប៉ូឡូញ កំពុងអង្វរដល់សហរដ្ឋអាមេរិក ឲ្យពន្លឿនការចែកចាយសព្វាវុធ និងពង្រីកវត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេសរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Washington Post កាលពីចុងសប្តាហ៍។

យោងតាមប្រភពដដែល, ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឲ្យប្រទេសប៉ូឡូញ អេស្តូនី ឡាតវី និងលីទុយអានី ភ័យខ្លាចថា ពួកគេនឹងជិតត្រូវគេវាយប្រហារហើយ។
លោក Kusti Salm អគ្គលេខាធិការនៃក្រសួងការពារជាតិអេស្តូនី បាននិយាយថា “ប្រព័ន្ធបាញ់រ៉ុកកែត HIMARS, យន្តហោះគ្មានមនុស្សបើក Reapers និងរ៉ាដាស្ទាក់ចាប់មីស៊ីល៖ ទាំងនេះគឺជាអ្វីដែលយើងត្រូវការជាទីបំផុត ទាក់ទងនឹងថាមពលដ៍ខ្លាំងក្លាខាងយោធា ដើម្បីទល់ទល់នឹងរុស្ស៊ី”។

ចំណែក រដ្ឋមន្ត្រីការពារជាតិឡាតវី លោក Artis Pabriks ថ្មីៗនេះ បានប្រាប់អ្នកកាសែត Washington Post ថា រដ្ឋាភិបាលទីក្រុង រីហ្គា ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុបន្ថែម ដើម្បីទិញសព្វាវុធថ្មី និងដើម្បីពង្រឹងការការពារដែនអាកាស និងឆ្នេរសមុទ្ររបស់ខ្លួន។
ទន្ទឹមនោះ មន្ត្រីប៉ូឡូញក៏បានជំរុញឲ្យសហរដ្ឋអាមេរិក ពន្លឿនការដឹកជញ្ជូនអាវុធដែលបានសន្យាទៅឲ្យទីក្រុង វ៉ាសូវី ផងដែរ។ ប៉ូឡូញ ក៏កំពុងរង់ចាំប្រព័ន្ធបាញ់មីស៊ីល Patriot, HIMARS, យន្តហោះចម្បាំង F-16 និងរថក្រោះ Abrams ផងដែរ ដែលអាវុធទាំងអស់នេះ ត្រូវអាមេរិកកំណត់ផ្តល់ឲ្យខ្លួនមុនពេលការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ចាប់ផ្តើមទៅទៀត។

ស្ថានទូតប៉ូឡូញប្រចាំនៅសហរដ្ឋអាមេរិក បានលាតត្រដាងកាលពីថ្ងៃទី៤ខែសីហាថា “កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពការពាររបស់ប្រទេសដែលជួយអ៊ុយក្រែនក្នុងសង្គ្រាមកំពុងបន្ត គឺជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំរវាងប្រធានការិយាល័យសន្តិសុខជាតិប៉ូឡូញ Pawel Soloch និង ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden គឺលោក Jake Sullivan”។
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ខ្លួនជាមួយសម្ព័ន្ធមិត្ត NATO នៅអឺរ៉ុបខាងកើត។ កញ្ចប់ចំណាយរបស់សហព័ន្ធឆ្នាំ ២០២២ រួមមានការអនុញ្ញាតជាលើកដំបូងដែលមិនធ្លាប់មានចំនួន ១៨០លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមសន្តិសុខតំបន់បាល់ទិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី-កូរ៉េខាងជើង ចាប់ដៃគ្នាពង្រីកទំនាក់ទំនងទ្វេភាគី ទប់ទល់ការគំរាមកំហែងរបស់ អាមេរិក

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ