Connect with us

ព័ត៌មានអន្ដរជាតិ

ចុងឆ្នាំនេះ កងទ័ព​រុស្ស៊ី​ ទទួល​បាន​អាវុធ​ទំនើប បន្ថែមទៀតហើយ!

បានផុស

នៅ

ក្រុមហ៊ុន Kalashnikov Group បានប្រកាសកាលពីថ្ងៃអាទិត្យទី១៤ខែសីហាថា កងទ័ពរុស្ស៊ី នឹងទទួលបានអាវុធទំនើបៗបន្ថែមទៀត រួមទាំងកាំភ្លើងយន្តធុនតូច PPK-20 និងកាំភ្លើងបាញ់ត្រង់ SVCh ផងដែរ ត្រឹមចុងឆ្នាំនេះ។

កាំភ្លើងយន្តធុនតូច PPK-20
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយអំពីកាំភ្លើង PPK-20, លោក Alan Lushnikov ប្រធានក្រុមហ៊ុនផលិតអាវុធដ៏ល្បីឈ្មោះ បានប្រាប់អ្នកសារព័ត៌មានថា “យើងជឿថា វាជាកាំភ្លើងយន្តធុនតូច ល្អបំផុតនៅលើពិភពលោក ក្នុងរយៈពេល២០ឆ្នាំខាងមុខ”។

ទិន្នន័យ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុនបាន​បង្ហាញ​ថា ​វា​អាច​បាញ់​បាន ៨០០ គ្រាប់​ក្នុង​មួយ​នាទី។ គ្រាប់កាំភ្លើងដែលបាញ់ចេញមានល្បឿនជិត ៤៧០ ម៉ែត្រក្នុងមួយវិនាទី ហើយមានសមត្ថភាពបាញ់ធ្លុះអាវក្រោះកម្រិត IIIA”។

កាំភ្លើងយន្តធុនតូច PPK-20

កាំភ្លើងយន្តធុនតូចនេះ មានទម្ងន់មិនដល់៣គីឡូក្រាមទេ ហើយមានឧបករណ៍បន្ថយសំឡេង និងតួដែកដំឡើងតាមស្តង់ដារ ស្រដៀងទៅនឹងតួដែក Picatinny ដែលប្រើក្នុងអាវុធលោកខាងលិចដែរ។ PPK-20 ត្រូវបានបង្ហាញជាលើកដំបូងដោយក្រុមហ៊ុន Kalashnikov នៅឯពិព័រណ៍ ARMY 2021 កាលពីឆ្នាំមុន។

ដោយឡែក SVCh ឬ Chukavin Sniper Rifle គឺជាកាំភ្លើងបាញ់ត្រង់ជំនាន់ថ្មី ដែលត្រូវបានរចនាឡើងដើម្បីជំនួសកាំភ្លើង Dragunov Sniper Rifles (SVD) ផលិតដោយសូវៀត។

កាំភ្លើង SVCh ឬ Chukavin Sniper Rifle

វាមានទម្ងន់ស្រាលជាងជំនាន់មុន, បាញ់ចំគោលដៅកាន់តែច្បាស់ និងមានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយប្រហែល ១២០០ ម៉ែត្រ។ ទំហំដ៏តូចនៃកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិនេះ ក៏ធ្វើឲ្យវាមានប្រសិទ្ធភាពនៅរយៈចម្ងាយមធ្យមផងដែរ។ វាត្រូវបានបង្ហាញជាលើកដំបូងក្នុងឆ្នាំ២០១៧ ហើយបានឆ្លងកាត់ការសាកល្បងដោយជោគជ័យកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រទេសជិតខាងរុស្ស៊ី អង្វរ សហរដ្ឋអាមេរិក ឲ្យជួយផ្នែកយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម