ព័ត៌មានអន្ដរជាតិ
លោក Biden ប្រើប្រាស់ជម្លោះនៅ អ៊ុយក្រែន ផ្លាស់ប្ដូរការដឹកនាំរបស់ រុស្ស៊ី ប៉ុន្តែលទ្ធផលផ្ទុយស្រឡះ
យោងតាមអតីតសមាជិកសភាអាមេរិកលោកស្រី Tulsi Gabbard បានប្រាប់សារព័ត៌មាន FOX News ថា ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងប្រើប្រាស់ជម្លោះក្នុងប្រទេសអ៊ុយក្រែនដើម្បីរៀបចំផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ី ។

លោកស្រីបញ្ជាក់ថា លោក Biden ចង់ផ្លាស់ប្ដូររបបដឹកនាំរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ជាពិសេសការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ី ប៉ុន្តែទណ្ឌកម្មទាំងនោះបែរជាធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក និងអឺរ៉ុបទៅវិញ ខណៈដែលរុស្ស៊ីកំពុងកើបប្រាក់ចំណេញដ៏ច្រើនពីឧស្សាហកម្មថាមពល ។
លោកស្រី Gabbard បានថ្លែងថា “អឺរ៉ុបកំពុងស្ថិតក្នុងវិបត្តិថាមពលដ៏ធំនៅពេលនេះ ដោយសារតែតម្លៃថាមពលនៅប្រទេសបារាំងឡើងថ្លៃមិនធ្លាប់មាន ការកាត់បន្ថយប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសអាល្លឺម៉ង់ រួមជាមួយនឹងការរឹតបន្តឹងលើការប្រើប្រាស់ថាមពលក្នុងផ្ទះ ក៏ដូចជាអាជីវកម្មនៅចក្រភពអង់គ្លេស និងនៅអេស្ប៉ាញជាដើម” ។

ដោយលើកឡើងពីវិបត្តិថាមពលនៅអឺរ៉ុប លោកស្រី Gabbard បានគិតថា “ហេតុអ្វីបានជារឿងទាំងអស់នេះកើតឡើង? គឺដោយសារតែការដាក់ទណ្ឌកម្មសម័យទំនើបរបស់លោក Joe Biden ហើយនេះជាបញ្ហាផ្គត់ផ្គង់ដែលលោក Joe Biden បានបង្កើតឡើង ធ្វើឲ្យរុស្ស៊ីកំពុងទទួលបានផលចំណេញយ៉ាងច្រើនពីកញ្ចប់ទណ្ឌកម្មបច្ចុប្បន្ន ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនលើកមកលើរុស្ស៊ី បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ជាពិសេសអាមេរិកបានបញ្ចប់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ខណៈសហភាពអឺរ៉ុបដែលពឹងផ្អែកឧស្ម័នពីទីក្រុងមូស្គូប្រហែល ៤០ ភាគរយក៏ចាប់ផ្តើមដកខ្លួនចេញពីការនាំចេញថាមពលរបស់រុស្ស៊ីគូផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ចិន ចាត់វិធានការតបតថ្មី ជុំវិញដំណើររបស់ប្រតិភូសភា អាមេរិក ទៅតៃវ៉ាន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?