Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់តែសមាជិក​សភា​អាមេរិក​ ធ្វើ​ទស្សនកិច្ចតៃវ៉ាន់ភ្លាម ចិនធ្វើសមយុទ្ធយោធាថ្មីភ្លែត

បានផុស

នៅ

ប្រទេសចិនបាននិយាយនៅថ្ងៃចន្ទទី១៥ខែសីហានេះថា ខ្លួនបានរៀបចំសមយុទ្ធយោធាថ្មីៗ ជុំវិញកោះតៃវ៉ាន់ នៅក្នុងអ្វីដែលទីក្រុងប៉េកាំងហៅថាជា “ការកំញើញ” ប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះនេះ ដោយគណៈប្រតិភូសភាសហរដ្ឋអាមេរិក។

យោធាចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅថ្ងៃទី១៥ខែសីហា បញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំការល្បាតត្រៀមប្រយុទ្ធរួមពហុមុខងារ និងសមយុទ្ធប្រយុទ្ធនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់”។

ប្រទេសចិន ក៏បានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ផងដែរ ដើម្បីបង្ហាញពីកំហឹងរបស់ខ្លួនចំពោះដំណើរទស្សនកិច្ច ដោយប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីដើមខែសីហានេះ។

កាលពីថ្ងៃអាទិត្យ គណៈប្រតិភូសមាជិកសភាអាមេរិកមួយក្រុម បានទៅដល់កោះតៃវ៉ាន់សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលក្នុងអំឡុងពេលនោះ ពួកគេបានជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំង រវាងកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ និងប្រទេសចិន។

វិទ្យាស្ថានអាមេរិកប្រចាំទីក្រុងតៃប៉ិ ដែលដើរតួដូចជាស្ថានទូត បាននិយាយថា គណៈប្រតិភូនេះ ដឹកនាំដោយព្រឹទ្ធសមាជិក Ed Markey ហើយអមដំណើរដោយសមាជិកសភាចំនួនបួនរូប ក្នុងអ្វីដែលខ្លួនពណ៌នាថា ជាផ្នែកនៃដំណើរទស្សនកិច្ចដ៏ធំទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

វិទ្យាស្ថាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំពេលដែលប្រទេសចិនកំពុងបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ជាមួយនឹងសមយុទ្ធយោធានោះ, លោក Markey បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចតៃវ៉ាន់ជាថ្មីម្តងទៀត ដើម្បីបង្ហាញពីការគាំទ្រយ៉ាងរឹងមាំរបស់សភាសហរដ្ឋអាមេរិកចំពោះតៃវ៉ាន់”។

គួរបញ្ជាក់ថា ការិយាល័យប្រធានាធិបតីតៃវ៉ាន់ និយាយថា ក្រុមនេះបានជួបលោកស្រី Tsai នៅព្រឹកថ្ងៃចន្ទ។ ខុសពីការប្រជុំរវាងលោកស្រី Pelosi ជាមួយលោកស្រី Tsai ដែលបើកចំហចំពោះអ្នកសារព័ត៌មាន, កិច្ចប្រជុំថ្ងៃចន្ទរវាងលោកស្រី Tsai ជាមួយគណៈប្រតិភូសភាថ្មីនេះ គឺបានធ្វើឡើងដោយបិទទ្វារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA, SCMP

ចុចអាន៖ គណៈប្រតិភូសភាអាមេរិកមួយក្រុមទៀត ទៅដល់ កោះតៃវ៉ាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម