ព័ត៌មានអន្ដរជាតិ
FBI ព្រមាន មន្ត្រីអាមេរិកឲ្យប្រយ័ត្ន ខណៈមានការគំរាមប្រើអំពើហិង្សាកាន់តែខ្លាំង ក្រោយឆែកឆេរផ្ទះលោក ត្រាំ (មានវីដេអូ)
សហរដ្ឋអាមេរិក បានព្រមាន អំពីការកើនឡើងនៃការគំរាមកំហែងប្រើហិង្សា លើមន្ត្រីអនុវត្តច្បាប់បន្ទាប់ពីប្រតិបត្តិការឆែកឆេរអចលនទ្រព្យ Mar-a-Lago របស់លោក ដូណាល់ ត្រាំ នៅ រដ្ឋ Florida។

FBI និងក្រសួងសន្តិសុខមាតុភូមិ បានចេញសេចក្តីប្រកាសមួយ ទៅកាន់មន្ត្រីអនុវត្តច្បាប់នៅទូទាំងប្រទេស ដោយសេចក្តីប្រកាសនោះបាននិយាយថា “មានការកើនឡើងនៃការគំរាមកំហែងដោយហិង្សា ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រឆាំងនឹងមន្រ្តីសហព័ន្ធ”។
ការឆែកឆេររបស់ FBI កាលពីថ្ងៃចន្ទសប្តាហ៍មុន គឺជាលើកទីមួយហើយ ដែលផ្ទះរបស់អតីតប្រធានាធិបតីមួយរូប ត្រូវបានឆែកឆេរនៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ។

សំណុំឯកសារសម្ងាត់ចំនួន១១ ត្រូវបានរកឃើញក្នុងផ្ទះ នៅទីក្រុង Palm Beach ខណៈ លោក ត្រាំ បានចេញមុខបដិសេធការធ្វើខុសទាំងអស់។
យោងតាមសេចក្តីប្រកាស, “FBI និងក្រសួងសន្តិសុខមាតុភូមិ ចង់បញ្ជាក់ដល់ មន្ត្រីអនុវត្តច្បាប់ តុលាការ និងបុគ្គលិករដ្ឋាភិបាល ឲ្យដឹងពីការគំរាមកំហែង ព្រមទាំងឧប្បត្តិហេតុឧក្រិដ្ឋកម្ម និងហិង្សាយ៉ាងច្រើន។ ការគំរាមកំហែងមួយចំនួនគឺ បានកំណត់គោលដៅជាក់លាក់ មានរៀបចំយុទ្ធសាស្ត្រ ឬប្រើអាវុធ។ សូម្បីចៅក្រមដែលអនុញ្ញាតការឆែកឆេរផ្ទះលោក ត្រាំ ក៏ត្រូវបានគេកំណត់គោលដៅផងដែរ”។

សេចក្តីប្រកាសនោះ ក៏បានកត់សម្គាល់ផងដែរថា បុរសម្នាក់ពាក់អាវក្រោះ ត្រូវបានបាញ់សម្លាប់ដោយប៉ូលិស បន្ទាប់ពីការប៉ុនប៉ងវាយប្រហារលើការិយាល័យ FBI នៅទីក្រុង Cincinnati រដ្ឋ Ohio។
ប៉ុន្មានម៉ោងមុនឧប្បត្តិហេតុកាលពីសប្តាហ៍មុន ជនសង្ស័យបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ត្រាំ ឈ្មោះ Truth Social អំពីការប៉ុនប៉ងរបស់គាត់ដើម្បីសម្លាប់ភ្នាក់ងារសហព័ន្ធ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ FBI យកបានឯកសារសម្ងាត់បំផុត ក្នុងការឆែកឆេរផ្ទះលោក ត្រាំ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត